បរទេស៖ លោក Andrew Watt ត្រូវបានគេស្គាល់ថា គឺជាអ្នកនិពន្ធចម្រៀងជនជាតិអាមេរិកដ៏ល្បីឈ្មោះមួយរូបហើយក៏ជាអ្នកនៅពីក្រោយ ចម្រៀងដ៏ល្បីប្រចាំឆ្នាំ២០១៩ «Senorita» ផងដែរ។ យ៉ាងណាមិញ នៅថ្ងៃព្រហស្បត្តិ៍នេះ Andrew Watt បានប្រាប់ទស្សនិកជនថា លោកត្រូវបានធ្វើរោគវិនិច្ឆ័យថាមានផ្ទុកកូវីដ១៩។ លោក Andrew Watt បានបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួនថា លោកបានធ្វើដំណើរតាមរថយន្តក្រុងកាលពីព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០។

ក្រោយមកលោកមិនអាចក្រោកពីលើគ្រែពេញមួយថ្ងៃ ហើយក៏ទាក់ទងទៅគ្រូពេទ្យ ឲ្យមកព្យាបាលដល់ផ្ទះ បន្ទាប់មកពេទ្យក៏បានប្រាប់លោកថា លោកមិនអាចមានកូវីដ១៩ឡើយ ដោយហេតុផលថា មិនធ្លាប់ធ្វើដំណើរចេញក្រៅប្រទេស។ និយាយរួមធ្វើការក្នុងតែក្នុងបន្ទប់ស្ទីឌីយូ ចេញពីស្ទីឌីយូទៅផ្ទះ។

ផលិតកររូនេះបន្តថា គ្មានមិត្តភ័ក្តនិងអ្នករួមការងារណាម្នាក់មានអាការៈមិនស្រួលឡើយ។ ក្រោយមកលោកចាប់ផ្តើមមានអាការៈមិនស្រួល ពោលគឺមិនធូរស្បើយពីជំងឺក្អក និងផ្តាសាយសោះ ហើយក៏ទៅធ្វើតេស្តរកកូវីដ១៩ ខណៈលទ្ធផល គឺចេញមកវិជ្ជមាន។ យ៉ាងណាមិញ ផលិតករវ័យ ២៩ឆ្នាំរូបនេះ បានលើកទឹកចិត្តខ្លួនឯងថា លោកនៅក្មេង ហើយត្រូវតែប្រយុទ្ធជាមួយកូវីដ១៩ ទោះមានរឿងអ្វីកើតឡើងក៏ដោយ…។

លោកក៏បានសំណូមពរដល់ទស្សនិកជនថា «សូមបញ្ឈប់រាល់សកម្មភាពទាំងអស់ ហើយថែរក្សាសុខភាពរបស់អ្នក និងមនុស្សជុំវិញខ្លួន រហូតអាចឆ្លងផុតនូវបញ្ហាមួួយនេះ»៕

LEAVE A REPLY

Please enter your comment!
Please enter your name here