ភ្នំពេញ ៖ លោក វរសេនីយ៍ឯក នេត ស៊ីថុន អធិការនគរបាល ខណ្ឌ៧មករា នៅព្រឹកថ្ងៃទី២៥-០៧-២០២០ បានដឹកនាំកម្លាំងអន្តរាគមន៍ខណ្ឌ៧មករា ៣០នាក់ ស្លៀកពាក់ខោអាវ និងបំពាក់សំភារៈផ្សេងទៀត ដែលជា អំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ ដែលទើបបំពាក់ជូនថ្មីៗនេះ ធ្វើការប្រជុំជួរត្រួតពិនិត្យកម្លាំងត្រៀមដើម្បីបំពេញការងារ។

លោក វរសេនីយ៍ឯក នេត ស៊ីថុន អធិការនគរបាល បានលើកឡើងថាក្នុងនាមជាកងកម្លាំងត្រូវតែគោរពវិន័យមានសីលធម៌មានអាកប្បកិរិយា និងប្រើប្រាស់សំដីសមរម្យជាមួយប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នាក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ ដើម្បីជាគំរូល្អសម្រាប់ប្រជាពលរដ្ឋ ។តាមបណ្តាលខណ្ឌទាំងអស់ត្រូវតែបន្តតាមដាន និងចុះត្រួតពិនិត្យឲ្យបានជាប្រចាំតាមបណ្តាលក្លឹប កំសាន្ត ខារ៉ាអូខេទាំងអស់ ត្រូវតែកែសម្រួលទៅជាភោជនីយដ្ឋានដោយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសេចក្តីប្រកាសណែនាំរបស់សាលារាជធានី ភ្នំពេញ ។

កងកម្លាំងទាំងអស់ ត្រូវចូលរួមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ ដោយពាក់ម៉ាស់ជាប្រចាំ និងលាងដៃជាមួយសាប៊ូ ឬទឹកអាល់ឲ្យបានញឹកញាប់ ។

លោក វរសេនីយ៍ឯក នេត ស៊ីថុន អធិការនគរបាល ខណ្ឌ៧មករា ក៏បានណែនាំឲ្យមន្រ្តីប៉ុស្តិ៍ទាំង ត្រូវតែត្រួតពិនិត្យ និងគ្រប់គ្រងកម្លាំងអន្តរាគមន៍ ឲ្យបានល្អដោយមានការហ្វឹកហាត់ជាប្រចាំមានការប្រជុំជួរត្រួតពិនិត្យ ការស្លៀកពាក់ និងសម្ភារ:ប្រើប្រាស់ផ្សេងៗទៀត។ ម្យ៉ាងវិញទៀត ក្នុងនាមជាកម្លាំងអន្តរាគមន៍ត្រូវតែប្រចាំការ ២៤ម៉ោង លើ២៤ ម៉ោង ចេញល្បាតជាប្រចាំដើម្បីធានាការពារសន្តិសុខ សុវត្តិភាពជូន ប្រជាពលរដ្ឋ ជាពិសេសការពារថ្នាក់ដឹកនាំគណ:ប្រតិភូជាតិ និងអន្តរជាតិ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here