ភ្នំពេញ ៖ ខុសពីក្រុមហ៊ុន ដទៃទៀត ដែលបានយកថ្ងៃសម្ពោធបើកលក់របស់ខ្លួន ដើម្បីកាត់ខ្សែបូ ប៉ុន្តែសម្រាប់ អ្នកនាង មាស សុវណ្ណរតនា ដែលជាពិធីការិនីនិងជាអ្នកសារព័ត៌មានមួយរូបនោះ រួមជាមួយសមាជិក បានយកថ្ងៃបើកសម្ពោធ ក្រុមហ៊ុន លក់ផលិតផល NUNA ដើរចែកម៉ាសនិងអាល់កុលជូន តាស៊ីក្លូ ម៉ូតូឌុប អ្នករត់កង់បី និង ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ ទៅវិញ។

ពិធីការិនី រតនា បានដឹកនាំសមាជិករបស់នាងដែលជាស្រ្តីមេផ្ទះលក់អនឡាញនូវផលិតផល NUNA រួមទាំងគ្រួសាររបស់នាងប្រមាណជាង២០នាក់ កាលពីព្រឹកថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២០ នៅតាមបណ្តោយផ្សារចាស់ និង ផ្សារកណ្តាល ក្នុងទឹកដីខណ្ឌដូនពេញ បានចំណាយពេលនិងថវិកាចុះចែកម៉ាស់២៥០០បន្ទះ និងអាល់កុល២៥០០ដប ជូន តាស៊ីក្លូ អ្នករត់កងបី និង ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ ដើម្បីបំផុសឱ្យមហាជនមានការប្រុងប្រយ័ត្ន និង យកចិត្តដាក់ក្នុងការពារពី កូរ៉ូណាវិរុស (កូវីដ១៩) ខណៈកម្ពុជាមានករណីផ្ទុះជម្ងឺនេះរហូតមានឆ្លងរហូតជិត៤០នាក់នាពេលនេះ។

ពិធីការិនី រតនា បានប្រាប់ក្រុមអ្នកសារព័ត៌មានឱ្យដឹងថា និយាយពីអារម្មណ៍របស់នាងនោះ នាងក៏ខ្លាចក្នុងការចេញក្រៅ និង ទៅកាន់ទីប្រជុំ ព្រោះតែជម្ងឺនេះបានផ្ទុះជាបន្តបន្ទាប់ស្ទើរតែមិនជឿថា កម្ពុជាយើងអាចឆ្លងបាន ខណៈកម្ពុជា ជាប្រទេសអាស៊ី ដែលមានលក្ខខណ្ឌមិនសមស្របឱ្យវិរុសនេះ កើតឡើងបាន។ ប៉ុន្តែសម្រាប់នាងវិញ ជាសកម្មភាពមនុស្សធម៌ធ្វើឱ្យនាងសប្បាយចិត្តយ៉ាងខ្លាំង ក្នុងការចែករំលែកជូនមហាជន បើទោះបីជាមិនបានគ្រប់មនុស្សនៅតាមដងផ្លូវក៏ដោយ។

អ្នកនាង រតនា បានបញ្ជាក់ថា ការចុះចែកម៉ាសនិងអាល់កុល លើកនេះ ជាយុទ្ធនាការណ៍មួយក្នុងផ្សព្វផ្សាយ និង បំផុសស្មារតីប្រជាពលរដ្ឋទូរទៅទាំងអស់ ឱ្យយកចិត្តទុកដាក់ សម្អាតដៃជាប់ជានិច្ច និង ម៉ាស នៅពេលដើរហើយចេញក្រៅឬទៅទីប្រជុំ ដើម្បីសុវត្ថិភាព កុំឆ្លងនូវ កូរ៉ូណាវិរុស ដែលកំពុងផ្ទុះនៅកម្ពុជា និងទូទាំងពិភពលោកផងដែរនោះ។ សកម្មភាពសប្បុរសធម៌លើកនេះ បានចំណាយអស់ថវិកា ប្រមាណជិត៣ពាន់ដុល្លារ ដែលថវិកានេះ គឺជាប្រាក់ចំណេញ ដែលនាងចំណេញពីលក់ NUNA មួយចំណែក, ថវិកាពីបងថ្លៃរបស់នាងមួយចំណែក និង ជាពិសេសថវិកាពីអ្នកស្រី ទ្រី ដាណា ដែលជាថៅកែពេជ្រនិងក្រុមហ៊ុនផលិតផល NNP។

អ្នកនាង រតនា បានបង្ហើបទៀតថា សកម្មភាពចុះជួយសង្គមមិនមែនធ្វើជាលើកទី១ សម្រាប់នាងឡើយ គឺកន្លងនាងតែងតែចុះជួយអ្នកក្រខ្សត់ជាច្រើនកន្លងមកហើយ។ លើកនេះជាសកម្មភាពបំផុសស្មារតីឱ្យការពារខ្លួនពី កូរ៉ូណាវិរុស ហើយនាងនឹងធ្វើកម្មវិធីនេះទៀតនៅឱកាសក្រោយ។

សូមបញ្ជាក់ថា អ្នកនាង មាស សុវណ្ណរតនា ហៅ រតនា ក្នុងឆ្នាំ២០១៩ នាងតែងតែទទួលបានការងារជាពិធីការិនីជាប់រហូត និង ធ្វើការស្នូលរាល់ថ្ងៃជាអ្នកទីផ្សារហើយអ្វីដែលពិសេសសម្រាប់នាងនោះ នាងមកជោគជ័យលើមុខជំនួញអនឡាញ ជាមួយនឹងក្រុមហ៊ុនគ្រឿងសម្អាង NNP ។ ក្រោយពីជឿជាក់ និងទុកចិត្តហើយនាងបោះទុនលើមុខជំនួញនេះកាត់ស្តុកផលិតផលក្នុងខេត្តកំពតមួយដោយបានទុនប្រមាណ៤ម៉ឺនដុល្លារ។

នាងមិនត្រឹមបោះនិងចែកចាយផលិតឱ្យអ្នកតំណាយរបស់នាងឡើយ នាងខំប្រឹងលក់តាមអនឡាយ បន្ទាប់ការងារសិល្បៈ សូម្បីតែយប់ម៉ោងគេងសម្រាក់ក៏ខំប្រឹងលក់ដែរ។ ពិធីការិនី រតនា ជាមនុស្សស្រីពូកែធ្វើការងារក្នុងសង្គម ហើយជាភិរយាល្អដែលខំប្រឹងរកទុកដាក់ មិនងាយនឹងទិញរបស់ថ្លៃ ឬ របស់ទំនើប ខណៈនាងជាកូនស្រីអាជីវករនៅខេត្តកំពត។

តារារូបនេះ ត្រូវបានមហាជនសរសើរថា នាងឧស្សាហ៍ធ្វើការងារសង្គម និង ចូលរួមសកម្មភាពសប្បុរសធម៌ ដែលកន្លងមកនាងបានបរិច្ចាកថវិកាផ្ទាល់ជួយដល់អ្នកមានជីវភាពក្រីក្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here