អន្តរជាតិ៖ នៅ យប់ ថ្ងៃទី ២៣ ខែកក្កដាម្សិលមិញនេះ ក្រុមយុវជន និស្សិតប្រទេសថៃ រាប់រយ នាក់ បាន ប្រមូលផ្ដុំ គ្នា នៅ ជាយក្រុង បាងកក ដើម្បីនាំគ្នាធ្វើតវ៉ា ទាមទារឲ្យ រដ្ឋាភិបាលថៃ ដែល ដឹកនាំ ដោយលោក នាយករដ្ឋមន្ត្រី ប្រា យុទ្ធ ចន្ទ អូ ចា លាលែង និង រំលាយ សភា ចោល ។ ការធ្វើបាតុកម្ម បែបនេះ បើទោះជា រង ការព្រមាន ពី អាជ្ញាធរ ថា ការធ្វើ បាតុកម្ម នេះ ខុសច្បាប់ ព្រោះ ល្មើស បម្រាម COVID-19 ក្ដី គេ មិនឃើញ មាន វត្តមាន ប៉ូលីស នៅក្បែរ នោះឡើយ ។ មិនតែប៉ុណ្ណោះបណ្ដាញ និស្សិត ថៃ មួយក្រុម ហៅ ខ្លួនឯង « យុវជន សេរី (Free Youth)» ។

ក្នុង បាតុកម្ម នេះ ក្រុមយុវជន ថៃ បានធ្វើ សកម្ម ភាពខុសៗ គ្នា ដើម្បី តំណាង ឲ្យ ការមិន ពេញចិត្ត ចំពោះ រដ្ឋាភិបាល ។ អ្នកខ្លះ លើក Ipad ដែលមាន សរសេរ សារ រិះគន់ ឬ ការទាមទារ ខ្លួន ឡើងលើ ហើយ អ្នកខ្លះ លើក ទូរ សព្ទ បើក ពិល គ្រវី ទៅមក ។ ចំណែក អ្នកខ្លះ លើក ម្រាមដៃ ៣ ឡើងលើ ដែលជា សញ្ញា នៃ ការធ្វើ បាតុកម្ម ។

និស្សិត ម្នាក់ក្នុងចំណោម បាតុករ ឈ្មោះ Thanachai Aurlucha អាយុ ២៥ ប្រាប់ ទីភ្នាក់ងារ ព័ត៌មាន Reuters ថា៖ « យើង មក ទីនេះ ដើម្បី ទាមទារ ឲ្យ បង្កើត រដ្ឋធម្មនុញ្ញ ថ្មី ព្រោះ រដ្ឋធម្មនុញ្ញ បច្ចុប្បន្ន ពុំ គាំទ្រ សេរីភាព និង សិទ្ធិ របស់ យើង ឡើយ ។ វា បន្ត មកពី ការធ្វើ រដ្ឋប្រហារ យោធា ក្នុង ឆ្នាំ ២០១៤» ។ ចំណែកនិស្សិត ស្រី ថៃ ម្នាក់ទៀត ឈ្មោះថា Fufu អាយុ ២២ ឆ្នាំ និយាយថា រដ្ឋាភិបាល ទទួល បរា ជ័យ ក្នុង ការជំរុញ សេដ្ឋកិច្ច ។ នាង បន្តថា ៖« យើង ជិត បញ្ចប់ ការសិក្សា ហើយ តែ យើង អត់ ដឹងថា យើង នឹង ធ្វើការ អ្វី ដើម្បី ចិញ្ចឹមជីវិត យើង ឡើយ ។ ប្រសិនបើ ខ្ញុំ មិន ចេញ ធ្វើបាតុកម្ម ថ្ងៃនេះ ទេ អនាគត ខ្ញុំ មិនដឹង នៅទីណា នោះទេ » ។

បាតុករ ម្នាក់ទៀត ហៅ ខ្លួនឯង ថា Ron អាយុ ៣៩ ឆ្នាំ បាន អះអាង ដូច្នេះ ថា ៖« ខ្ញុំ ចង់បាន លទ្ធិប្រជាធិបតេយ្យ ពិតប្រាកដ ក្នុងប្រទេស ថៃ » ។ បើតាម Reuters អ្នក ទាំងពីរ នេះ បដិសេធ ប្រើ ឈ្មោះ ពិតប្រាកដ ។

បាតុកម្ម បែបនេះ មិនកើត ឡើង តែ ក្នុង ទីក្រុង បាងកក ប៉ុណ្ណោះ ទេ ។ វា ក៏បាន ផ្ទុះឡើង ផងដែរ ក្នុង ខេត្ត ថៃ ចំនួន ៤ ផ្សេងទៀត ដូចជា Ayutthaya, Khon Kaen, Sakon Nakhon និង Pattani ។ ទន្ទឹមនេះ ពួកគេ ក៏មាន ផែនការ ប្រមូលគ្នា ទៅ តវ៉ា នៅ បាងកក នា ចុង សប្តាហ៍ នេះ ទៀត ។

បើតាមការពិត បាតុកម្ម ទាំងនេះ កើតឡើង ក្រោយ ផ្ទុះ បាតុកម្ម មួយ ក្នុង ទីក្រុង បាងកក កាលពី ចុង សប្តាហ៍ មុន ដោយមាន មនុស្ស ចូលរួម ២៥០០ នាក់ ហើយ នេះ គឺជា ការចេញ តវ៉ា តាម ដង ផ្លូវធំ បំផុត មួយ ចាប់តាំងពី មាន រដ្ឋប្រហារ ឆ្នាំ ២០១៤ មក ដែល ទម្លាក់ រដ្ឋាភិបាល ស្របច្បាប់ ថៃ ។

នៅ បាតុកម្ម នេះ ក្រុមអ្នកតវ៉ា ភាគច្រើន ជា យុវជន បានទាមទារ ឲ្យ រដ្ឋាភិបាល លោក ប្រា យុទ្ធ រំលាយ សភា ចោល និង បញ្ឈប់ ការ បៀតបៀន លើ អ្នក រិះគន់ ។ ចំណែក អ្នកខ្លះ លើកម្រាមដៃ៣ឡើងលើ ដែលជាសញ្ញានៃការធ្វើបាតុកម្ម (Reuters)

គួរបញ្ជាក់ថា បច្ចុប្បន្នរដ្ឋាភិបាល លោក ប្រា យុទ្ធ ចន្ទ អូ ចា ត្រូវបាន មើលឃើញ កំពុង រង្គោះរង្គើ ខ្លាំង ដ្បិត សមាជិក គណៈរដ្ឋមន្ត្រី លោក បាន លាលែង ពី តំណែង ជា បន្តបន្ទាប់ ។ គិត ត្រឹម ថ្ងៃទី ២១ ខែកក្កដា រដ្ឋមន្ត្រី សរុប ៦ នាក់ ហើយ បាន ដើរចេញ ។ ដោយការចាកចេញ របស់ ស មា ជិ ក រដ្ឋាភិបាល ថៃ នេះដែរ កើតឡើង ស្រប ពេលដែល ប្រទេស ក្នុង តំបន់ អាស៊ីអាគ្នេយ៍ មួយ នេះ ប្រឈម បញ្ហា សេដ្ឋកិច្ច ដោយ បង្កឡើង ដោយសារ ជំងឺ រាតត្បាត សកល COVID-19 ។

ដោយឡែកទាក់ទិន បញ្ហា នេះដែរ ធនាគារកណ្ដាល ប្រទេសថៃ ក៏បាន អះអាងថា កំណើនសេដ្ឋកិច្ច ថៃ អាច ធ្លាក់ចុះ ៨,១ ភាគរយ ក្នុងឆ្នាំនេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here