អន្តរជាតិ ៖ បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo ដែលបានចោទប្រកាន់លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភព(WHO)ថា លោកជំពាក់មុខតំណែងរបស់លោកជាមួយនឹងការដោះដូរជាមួយប្រទេសចិន។ ប្រធានអង្គការសុខភាពពិភព ក៏បានច្រានចោលនូវការចោទប្រកាន់នេះថា ជារឿងមិនពិត ។ ទាំងនេះមានន័យថា៖ លោកបានទទួលតួនាទីជាប្រធាន WHO ដោយសារប្រទេសចិន ហើយលោកមានការព្រមព្រៀងមួយជាមួយចិន។

សូមជម្រាបថា លោកអគ្គនាយកបណ្ឌិត Tedros Adhanom Ghebreyesus ដែលត្រូវបានតែងតាំងជាអគ្គនាយករបស់ អង្គការWHO កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ បានស្ថិតនៅក្នុងជំលោះជាមួយអាមេរិកអស់រយៈពេលជាច្រើនខែមកហើយ ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺ COVID-19។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ តែងតែមានទំនាក់ទំនងមិនល្អជាមួយទីភ្នាក់ងារសុខភាពពិភពលោកមួយនេះ ហើយថែមទាំងបានផ្ដាច់ជំនួយរបស់ខ្លួនទៀតផង។ ចំណែកចំពោះការអត្ថាធិប្បាយរបស់លោក Mike Pompeo រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ត្រូវបានលោកប្រធាន Tedros Adhanom Ghebreyesus និយាយថា ជារឿងមិនពិត ហើយមិនអាចទទួលយកបាន និងគ្មានមូលដ្ឋានច្បាស់លាស់នោះទេ។

គួររំលឹកផងដែរថា នៅក្នុងខែឧសភាកន្លងទៅនេះ អង្គការសុខភាពពិភពលោក បាននិយាយថា ខ្លួននឹងផ្តួចផ្តើមពិនិត្យដោយឯករាជ្យមួយ ទៅក្នុងការគ្រប់គ្រងរបស់ខ្លួនទាក់ទងនឹងជំងឺរាតត្បាត «នៅពេលសមស្របបំផុត» ហើយបានជំរុញឱ្យប្រទេសនានា បន្តផ្តល់មូលនិធិដល់ទីភ្នាក់ងារនេះផង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here