ភ្នំ ពេ ញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ត្រី ឯម ភារី នាយនគរប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យ៣ បានឲ្យដឹងនៅព្រលប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២០នេះ ថា មានករណីបុរសម្នាក់ ត្រូវជាប្ដីបានយកខ្សែភ្លេីងមកឆក់ខ្លួនឯងរហូតគាំងបេះដូងស្លាប់ ក្រោយពីធ្វេីសកម្មភាពច្របាច់ក ប្រពន្ធបណ្ដាលឲ្យស្លាប់ជាង៣ថ្ងៃរហូតធំក្លឹនស្អុយ ។

លោក វរសេនីយ៍ត្រី ឯម ភា រី នាយ នគរបាល ប៉ុស្តិ៍ ស្ទឹងមានជ័យ ៣ បាន ឲ្យ ដឹងទៀត ថា កាលពី វេលា ម៉ោង ៩ និង ៣០ នាទី ព្រឹក ថ្ងៃទី ២២ ខែកក្កដានេះ កម្លាំងនគរបាល ប៉ុស្តិ៍ បាន ទទួល សេចក្តី រាយការណ៍ មក ថា មាន បុរស ម្នាក់ ស្លាប់ នៅក្នុង បន្ទប់ ជួល ស្ថិត ក្នុងភូមិ ដំណាក់ ធំ ៣ សង្កាត់ ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។ ភ្លាមៗ នោះ នគរបាល បាន ចុះទៅ ពិនិត្យ ឃើញ សព បុរស ខាងលើ មានឈ្មោះ ពៅ វុ ធ អាយុ ៣០ ឆ្នាំ ជា កម្មករ រោងចក្រ ស្កា យ វើក និង មាន ស្រុកកំណើត ភូមិ រោង ន រី ឃុំ ស្វាយចេក ស្រុក រំដួល ខេត្តស្វាយរៀង ។

លោកនាយ ប៉ុស្តិ៍ បន្ត ថា ខ ណៈ ដែល សមត្ថកិច្ច កំពុងពិនិត្យ សព ស្រាប់តែ ទទួល ដំណឹង ថា មាន ស្ត្រី ម្នាក់ ត្រូវបាន ឃាតករ សម្លាប់ នៅក្នុង ភូមិ ជាមួយគ្នា រហូតដល់ ហើម ស្អុយ ។ ដោយ យោង ទៅលើ សាក្សី និង មិត្ត ភក្តិនារី រងគ្រោះ គឺ ស្ត្រី រងគ្រោះ ជា ភរិយា បុរស ឈ្មោះ ពៅ ពុធ ដែល នគរបាល កំពុង ធ្វើកោសល្យវិច័យនោះ ។ ចំណែក ស្ត្រី រងគ្រោះ ត្រូវ បាន គេ ស្គាល់ឈ្មោះ សួង ធី អាយុ ៣៣ ឆ្នាំ ជា កម្មការិនី កាត់ដេរ ជាមួយ ប្តី ហើយ មាន ស្រុកកំណើត ភូមិ ខ្វិត ឃុំ ពាំង ល្វា ស្រុក ឧ ត្តុ ង្គ ខេត្តកំពង់ស្ពឺ។

បន្ទាប់ពី ពិនិត្យនៅ លើ សព ស្ត្រី រងគ្រោះ គឺ មាន ស្នាម ច្របាច់ .ក និង មាន ស្នាម ឆក់ ខ្សែភ្លើង មុន ពេល ដែល ឃាតករ ច្របាច់.ក។

លោកនាយ ប៉ុស្តិ៍ ស្ទឹងមានជ័យ៣ បានបន្ថែម ថា ការ សន្និដ្ឋាន របស់ សមត្ថកិច្ច គឺ ឃាតករ ជា ប្តី ស្ត្រី រងគ្រោះ តែម្តង ។ ខណៈដែលបុរសជាប្តី សម្លាប់ រួច ក៏ បានរ ត់ទៅ ដេក នៅ បន្ទប់ ជួល របស់ ខ្លួន ។ ប៉ុន្តែ ទំនងជា ភ័យ ពេក ក៏យកខ្សែភ្លេីងមកឆក់ខ្លួនឯងរហូត គាំងបេះដូង ស្លាប់ តាម ក្រោយ ។

គួរបញ្ជាក់ថា ប្តីប្រពន្ធគូ រនេះ ក៏បាន បែកបាក់ គ្នា មួយ រយៈ ផងដែរ មិនដឹង ជា មូលហេតុអ្វី ទើប ប្តី ទៅ ឲ្យបុរសជាប្តីដាច់ចិត្តធ្វើ ឃាត ប្រពន្ធ រួច សម្លាប់ខ្លួនតាម ក្រោយ តែម្តង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here