ភ្នំពេញ៖ កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួន ជនសង្ស័យប្រុសស្រី ចំនួន៤នាក់ ក្រោយធ្វើសកម្មភាពឆក់កាបូបពីស្ត្រីជនជាតិជប៉ុនម្នាក់បានសម្រេច កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០កន្លងទៅនេះ នៅចំណុចផ្ទះលេខ២៤ ផ្លូវលេខ២៩៤ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងផ្ទាល់លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និង
លោកវរសេនីយ៍ទោ ហែម បូណា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់។

មន្រ្តីនគរបាលនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលថ្ងៃទី១៤ ខែ កក្កដា ឆ្នាំ២០២០កន្លងទៅនេះ មានជនសង្ស័យ៤នាក់ បានធ្វើសកម្មភាពឆក់ កាបូបពីនារី ជាជនជាតិជប៉ុនម្នាក់បានសម្រេច នៅចំណុចផ្ទះលេខ២៤ ផ្លូវលេខ២៩៤ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយជនសង្ស័យបានរត់គេចខ្លួនបាត់អស់ទៅ ។លុះដល់យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២០នេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបើកប្រតិបត្តការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យប្រុសស្រី៤នាក់នេះ ស្ថិតនៅទីតាំងផ្សេងៗគ្នា និង បានធ្វើការដកហូតម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី ២០២០ ពាក់ស្លាកលេខ ភ្នំពែញ 1IC-1459 ជាម៉ូតូធ្វើសកម្មភាព។

សមត្ថកិច្ចបានបន្ថែមថាជនសង្ស័យទាំង៤នាក់ ដែលឃាត់ខ្លួនមានទី១ ឈ្មោះ ផែន តុង ភេទប្រុស អាយុ ១៦ឆ្នាំ ស្នាក់នៅសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (អ្នកឆក់) ។ ទី២ ឈ្មោះ សុខ ចំរើន ភេទប្រុស អាយុ ១៥ឆ្នាំ ស្នាក់នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (អ្នកឌុប) ។ ទី៣ ឈ្មោះ ហេង យីហុង ភេទប្រុស អាយុ ១៧ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារកណ្តាល ខណ្ឌដូពេញ រាជធានីភ្នំពេញ មុខរបរ សិស្ស (បិទគូថ)។ និងទី៤ឈ្មោះ អៀង សុភារីន ភេទស្រី អាយុ ១៦ឆ្នាំ ស្នាក់នៅផ្ទះលេខ ១២១អឺ០ ផ្លូវលេខ ២៣ សង្កាត់ជ័យជំនេះ ខណ្ឌដូពេញ រាជធានីភ្នំពេញ

ក្រោយពេលកើតហេតុ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានសួរនាំ និង ប្រគល់ជនសង្ស័យទៅឲ្យកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន ដែលជាម្ចាស់ ករណី ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here