អន្តរជាតិ៖ លោក Motegi Toshimitsu រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន បានប្រកាសប្រាប់អ្នកសារព័ត៍មានកាលពីថ្ងៃពុធ ទី២២ ខែកក្កដាម្សិលមិញនេះថា ប្រទេសជប៉ុន និងប្រទេសថៃ បានព្រមព្រៀងគ្នាបើកច្រកព្រំដែនឡើងវិញ ដោយអនុញ្ញាតឲ្យប្រជាជនប្រទេសទាំងពីរ ដែលស្នាក់នៅរយៈពេលវែងក្នុងការធ្វើជំនួញរបស់ពួកគេ ។

លោករដ្ឋមន្រ្តីក្រសួងការបរទេសរូបនេះ បានបញ្ជាក់ទៀតថា កិច្ចព្រមព្រៀងមួយនេះ ត្រូវបានឈានដល់ការអនុញ្ញាតឱ្យមានអ្នកជំនួញជប៉ុន និងថៃ ដែលជាអ្នករស់នៅរយៈពេលវែងរបស់ប្រទេសទាំងពីរ ។ ប៉ុន្តែជនបរទេសនេះ ត្រូវតែគោរពតាមតំរូវការដូចជា៖ ការធ្វើតេស្ត PCR និងស្នាក់នៅផ្ទះរបស់ពួកគេរយៈពេល ១៤ ថ្ងៃ។

ជាមួយគ្នានេះ នីតិវិធីជាក់លាក់ដែលរាប់បញ្ចូលការចេញទិដ្ឋាការការងារអាចនឹងត្រូវចាប់ផ្ដើមកំណត់មុនដំណាច់ខែនេះ ។

គួរបញ្ជាក់ថា ការប្រកាសឲ្យបើព្រំដែនឡើងវិញនេះ បន្ទាប់ពីរដ្ឋាភិបាលប្រទេសជប៉ុន កាលពីខែមុន បានសម្រេចចិត្តបន្ធូរបន្ថយការរឹតត្បិតការចូលពីបណ្ដាប្រទេស និងដែនដីដែលការឆ្លងមេរោគនេះត្រូវបានគេចាត់ទុកថាស្ថិតនៅក្រោមការគ្រប់គ្រង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here