អន្តរជាតិ៖ លោក រ៉ូ ឌ្រី ហ្គោ ឌូ ទើ តេ ប្រធានាធិបតី ហ្វីលីពីន បានប្រកាសកាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២០ថា ប្រជាជនណា ដែលមិន ពាក់ ម៉ាស់ ឬ រក្សា គម្លាត សុវត្ថិភាព ដើម្បី ទប់ស្កាត់ ការ រាតត្បាតជំងឺឆ្លង COVID-19 នៅក្នុង ប្រទេសនោះ នឹងត្រូវចាប់ខ្លួន ។ ការព្រមាន នេះ ធ្វើឡើង ស្របពេល ករណី ឆ្លង កូ រ៉ូ ណាវី រុស នៅក្នុង ប្រទេសមួយនេះ កំពុង ហក់ ឡើងខ្ពស់ ។ មិនតែប៉ុណ្ណោះលោក សង្កត់ធ្ងន់ថា ការចម្លង កូ រ៉ូ ណាវី រុស COVID-19 ទៅ អ្នកដទៃ គឺជា « ឧក្រិដ្ឋកម្ម ធ្ងន់ធ្ងរ » ។

បើតាម ការចុះផ្សាយ របស់ ទីភ្នាក់ងារ ព័ត៌មាន Reuters និយាយថា ពាក់ព័ន្ធ នឹង ការកើនឡើង ករណី ឆ្លង នេះ លោក រ៉ូ ឌ្រី ហ្គោ ឌូ ទើ តេ ប្រធានាធិបតី ហ្វីលីពីន បាន ព្រមាន ចាប់ខ្លួន ប្រជាជនហ្វីលីពីន ណា ដែល ចម្លង វីរុស ទៅ អ្នកដទៃ មិន ពាក់ ម៉ាស់ និង មិន រក្សា កម្លា ត សុវត្ថិភាព ជាដើម ។ ហើយលោក បញ្ជាក់ថា « យើង មិនមាន អ្វី ត្រូវ ស្ទាក់ស្ទើរ ក្នុងការ ចាប់ខ្លួន មនុស្ស នោះទេ » ។

ទន្ទឹមនេះ លោក ឌូ ទើ តេ បានបញ្ជាក់ ទៀតថា ប្រសិនបើ ប្រជាជន ទាំងឡាយណា ត្រូវបាន ចាប់ខ្លួន និង ឃុំខ្លួន នៅ ប៉ុស្តិ៍ ប៉ូលីស ជន ទាំងនោះ អាចនឹងទទួល មេរៀន គ្រប់ពេលវេលា ។ ដូចជាក់ស្តែង កាលពី ខែមេសា កន្លងមក ប្រធានាធិបតី ហ្វីលីពីន វ័យ ៧៥ ឆ្នាំ រូបនេះ ធ្លាប់បាន ព្រមាន ថា អ្នក បំពាន បម្រាម បិទ ប្រទេស និង បង្កបញ្ហា អាច នឹង ត្រូវគេ បាញ់សម្លាប់ផងដែរ ។

ក្នុងស្ថានភាព COVID-19 កំពុង រាតត្បាត ក្នុងប្រទេស ក្រសួងសុខាភិបាល ដាក់ គោលដៅ បង្កើន ការ តេស្ត រក COVID-19 បន្ថែម ទៀត ។ តាមរយៈ កិច្ចប្រជុំ ដែល ចាក់ផ្សាយ លើ កញ្ចក់ ទូរទស្សន៍ ហ្វីលីពីន ជាមួយ លោក ប្រធានាធិបតី លោក Francisco Duque រដ្ឋមន្ត្រី សុខាភិបាល បាន លើកឡើងថា ហ្វីលីពីន មាន គោលបំណង បង្កើន ការធ្វើ តេស្ត លើ មនុស្ស ឲ្យ បាន ៣២០០០ នាក់ ទៅ ៤០០០០ នាក់ ក្នុង មួយថ្ងៃ បើ ធៀប នឹង ពេលបច្ចុប្បន្ន ដែលមាន ចំនួន ធ្វើតេស្ត លើ មនុស្ស ពី ២០០០០ ទៅ ២៣០០០ នាក់ ប៉ុណ្ណោះ ។

លោក រដ្ឋមន្ត្រី សុខាភិបាល បន្តថា ប្រទេសហ្វីលីពីន នឹងធ្វើ តេស្ត រក COVID-19 លើ ប្រជាជន ហ្វីលីពីន ឲ្យ បាន ១០ លាន នាក់ គិត ត្រឹម ត្រីមាស ទី ២ នៅ ឆ្នាំក្រោយ ។ រហូតមកទល់ពេលនេះ ហ្វីលីពីន បានធ្វើ តេស្ត លើ មនុស្ស ចំនួន ១,១ លាន នាក់ ហើយ ដើម្បីរ កកូ រ៉ូ ណាវី រុស ។

គួរបញ្ជាក់ថា ក្នុង រយៈពេល ចុងក្រោយ នេះ ករណី ឆ្លង កូ រ៉ូ ណា វីរុស នៅ ហ្វីលីពីន បាន កើន ឡើងជា លំដាប់ ។ ហើយនៅ ថ្ងៃទី ២០ ខែកក្កដាថ្មីៗនេះ ប្រទេសហ្វីលីពីន មាន ករណី ឆ្លង COVID-19 ១៥២១ ករណី ខណៈ អ្នក ស្លាប់មាន ចំនួន ៤ នាក់ ។ ចំណែកតួលេខ សរុប របស់ ហ្វីលីពីន មាន ចំនួន ៦៨៨៩៨ ករណី និង អ្នក ស្លាប់មាន ចំនួន ១៨៣៥ នាក់ ។ អត្រា នេះ ធ្វើ ឲ្យ ហ្វីលីពីន ក្លាយជា ប្រទេស មាន ករណី COVID-19 សរុប ច្រើនជាងគេ លំដាប់ ទី ២ នៅក្នុង តំបន់ អាស៊ីអាគ្នេយ៍ បន្ទាប់ពី ឥណ្ឌូណេស៊ី ដែលមាន ចំនួន សរុប ជិត ៩ ម៉ឺន ករណី ។

សូមជម្រាបផងដែរថា បច្ចុប្បន្នហ្វីលីពីន បាន បិទ តំបន់ មួយចំនួន ជាថ្មី បន្ទាប់ពី ករណី ឆ្លង COVID-19 ហក់ ឡើងកាន់តែខ្ពស់ ។ រីឯប្រជាជន ក្នុង ក្រុង Navotas រដ្ឋធានី ម៉ានីល ត្រូវបាន បិទ តាំងពី ថ្ងៃទី ១៦ ខែកក្កដា ចំនួន រយៈពេល ២ សប្តាហ៍ ។ ប្រជាជន ត្រូវ អនុញ្ញាត ឲ្យ ចាក ចេញពីផ្ទះ ក្នុងករណី ទៅ ទិញ របស់ ប្រើប្រាស់ ចាំបាច់ តែប៉ុណ្ណោះ ។ ដោយឡែកកម្លាំង ប៉ូលីស និងរថយន្តយោធា ត្រូវ បាន គេ ពង្រាយ នៅក្នុង តំបន់ នេះ ផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here