អន្តរជាតិ៖ ដើម្បី នាំយក វ៉ាក់សាំង ជំងឺ COVID-19 ឲ្យ ប្រជាជន អាមេរិក លោកប្រធានាធិបតី អាមេរិក ដូ ណា ល់ ត្រាំ នៅ ថ្ងៃទី ២១ ខែកក្កដាម្សិលមិញនេះ បានបង្ហាញ ឆន្ទៈ ធ្វើការ ជាមួយ ប្រទេស នានា រាប់ទាំង ចិន ផងដែរនោះ ។ លោកត្រាំ បាននិយាយ ថា សម្រាប់វ៉ាក់សាំងយកទៅជួយប្រជាជន អាមេរិក សហរដ្ឋអាមេរិកអាចធ្វើ ការ ជាមួយ ចិន បាន ។

ក្នុង សន្និសីទ សារព័ត៌មាន មួយនៅថ្ងៃទី ២១ ខែកក្កដា លោកប្រធានាធិបតី អាមេរិក ត្រាំ ត្រូវបាន សួរថា៖ រដ្ឋបាល អាមេរិក នឹង សហការ ជាមួយ ចិន ក្នុង ការបង្កើត វ៉ាក់សាំង ជាមួយ ចិន ឬ យ៉ាងណា ។ ប្រធានាធិបតី រូបនេះឆ្លើយតប វិញ ថា ៖ « យើង មាន ឆន្ទៈ ធ្វើការ ជាមួយ ប្រទេស ទាំងអស់ ដើម្បី សម្រេចបាន លទ្ធផល ល្អ »។ បន្ទាប់ពីលោក ត្រាំ និយាយ បែបនេះ មួយថ្ងៃ ក្រោយ ការប្រកាស ព័ត៌មាន ពី ការសាកល្បង វ៉ាក់សាំង COVID-19 របស់ ក្រុមហ៊ុន ចិន ដែល បង្ហាញ ពីស ញ្ញា វិជ្ជមាន ។ វ៉ាក់សាំង ដែល អភិវឌ្ឍ រួមគ្នា ដោយ ក្រុមហ៊ុន CanSino Biologics និង អង្គភាព សុខាភិបាល កងទ័ព ចិន ត្រូវបាន តេស្ត ក្នុង ដំណាក់ ទី បី ហើយ លទ្ធផល បង្ហាញថា មាន សុវត្ថិភាព ក្នុងការ ប្រើប្រាស់ ពិសេស ជំរុញ ប្រព័ន្ធ ស៊ាំ រាងកាយ ប្រឆាំង វីរុស កូ រ៉ូ ណា ប្រភេទ ថ្មី ។

មិនតែប៉ុណ្ណោះ វ៉ាក់សាំង នេះ ស្ថិត ក្នុងចំណោម វ៉ាក់សាំង ជាង ២០ ដែល ត្រូវបាន ពិសោធ នៅ ជុំវិញ ពិភពលោក តែ ស្ថិត ក្នុងចំណោម វ៉ាក់សាំង តិចតួច ដែល អាច ឈានដល់ ដំណាក់ សាកល្បង ទី បី ។ វ៉ាក់សាំង ដែល ស្ថិតនៅ ដំណាក់ បែបនេះ ដែរ មាន មកពី ក្រុមហ៊ុន Moderna ដែល ធ្វើការ ជាមួយ ក្រុមហ៊ុន អាល្លឺម៉ង់ BioNTech ។ នៅ អង់គ្លេស វ៉ាក់សាំង ដែល ពិសោធ រួមគ្នា ដោយ សាកលវិទ្យាល័យ Oxford និង ក្រុមហ៊ុន ស្វ៊ី ស – អង់គ្លេស AstraZeneca ក៏ ផ្ដល់ លទ្ធផល គាប់ប្រសើរ ។

សូមជម្រាបថា នៅ ក្នុង សន្និសីទ សារព័ត៌មាន ខាងលើ ដែល គឺជា សន្និសីទ ដំបូង គេ ទាក់ទង COVID-19 ក្នុង រយៈពេល ជាង ពីរ ខែកន្លងមកនេះ ដែលលោក ត្រាំ ទទួលស្គាល់ថា ស្ថានការណ៍ ជំងឺ នេះ នៅ ផ្នែក ជាច្រើន របស់ អាមេរិក នឹង កាន់តែ យ៉ាប់យ៉ឺន ខ្លាំង បើទោះជា រដ្ឋ ខ្លះ កំពុងមាន ភាពល្អប្រសើរ ក្ដី ។ អាមេរិក មាន អ្នក ឆ្លង ៤ លាន នាក់ និង ស្លាប់ ជាង ១៤ ម៉ឺន នាក់ ។ ជាការ ផ្លាស់ប្ដូរ ជំហរ សឹង ១៨០ ដឺ ក្រេ លោក ត្រាំ ក៏បាន ស្នើ ឲ្យ ប្រជាជន អាមេរិក នាំគ្នា ពាក់ ម៉ាស់ នៅពេល មិនអាច អនុវត្ត គម្លាត សុវត្ថិភាព បាន ។

គួរបញ្ជាក់ដែលថា បើនិយាយពី រឿង ជំងឺ COVID-19 អាមេរិក និង ចិន មិនត្រូវ គ្នា ឡើយ ។ ក្រៅពី រិះគន់ ចិន ថា ដោះស្រាយ បញ្ហា មិនល្អ អាមេរិក ក៏ ថែមទាំង ចោទថា ចិន ជា ប្រភព ជំងឺ ផ្លូវដង្ហើម នេះ ទៅទៀត ។ ដ្បិត មិនត្រូវ រឿង ជាច្រើន មែន សហរដ្ឋអាមេរិក នៅតែមាន ឆន្ទៈ សហការ ជាមួយ ចិន ក្នុង ការផលិត វ៉ាក់សាំង ប្រឆាំង ជំងឺ COVID-19 ឲ្យ បាន ជោគជ័យ សម្រាប់ ប្រជាជន ខ្លួន ដដែល ខណៈ បច្ចុប្បន្ន វ៉ាក់សាំង ដែល អភិវឌ្ឍ ដោយ ចិន ទទួលបាន លទ្ធផល ល្អប្រសើរ គួរ ឲ្យ កត់សម្គាល់ ផងដែរ ។ ប្រធានាធិបតី អាមេរិក ដូ ណា ល់ ត្រាំ ជា អ្នក បង្ហាញ ជំហរ បែបនេះ ដោយផ្ទាល់ បើ ទោះ កន្លងមក លោក រិះគន់ ចិន រឿង COVID-19 មិន ប្រណី មាត់ ក៏ដោយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here