ភ្នំពេញ៖ សន្តិសុខឯកជនម្នាក់ ត្រូវជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានមកចាក់សម្លាប់នៅមុខធនាគារភ្នំពេញ ពាណិជ្ជ PPC Band កន្លែងជនរងគ្រោះធ្វើការ ហើយធ្វើសកម្មភាពរួចរត់គេចខ្លួនបាត់ ។

ករណីឃាតកម្មខាងលើនេះ កើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ នៅចំណុចមុខធនាគារភ្នំពេញ ពាណិជ្ជ PPC ស្ថិតនៅតាមបណ្តោយផ្លូវមុនីរ៉េត សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ  ។

ពាក់ព័ន្ឋករណីឃាតកម្មនេះ សមត្ថកិច្ចមិនទាន់សន្និដ្ឋានថា ជាករណីជម្លោះបង្ករបួសស្នាម ឬហិង្សាគំនុំគំគួននៅឡើយទេ ។
ភ្លាមៗគេឃើញលោក សុង លី ស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកអធិការខណ្ឌបឹងកេងកង ចុះដល់កន្លែងកើតហេតុ ប្រមូលភស្តុតាង ហ៊ុំព័ទ្ធ សួរសាក្សី ដើម្បីកំណត់មុខសញ្ញាជនដៃដល់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here