អន្តរជាតិ៖ នៅ ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២០ រដ្ឋាភិបាល នេ ប៉ាល់ បានប្រកាសថា ខ្លួន នឹង បើក ដំណើរការ ជើងហោះហើរ អន្តរជាតិ ឡើងវិញ នៅ ពាក់កណ្ដាល ខែសីហា ខាងមុខ ក្នុង គោលដៅ ជំរុញ វិស័យ ទេសចរណ៍ ដែល រងគ្រោះ ដោយសារ COVID-19 អស់រយៈពេលជាច្រើនខែកន្លងទៅនេះ ។

ទីភ្នាក់ងារ ព័ត៌មាន AFP បានចេញផ្សាយដោយដកស្រង់ប្រសាសន៍ រដ្ឋមន្ត្រី ទេសចរណ៍ និង អាកាសចរណ៍ ស៊ីវិល នេ ប៉ាល់ Yogesh Bhattarai បានអះអាងថា ការសម្រេចចិត្ត បើក ជើងហោះហើរ ទាំង ក្នុងស្រុក និង អន្តរជាតិ ជាថ្មី នេះ គឺចាប់ពី ថ្ងៃទី ១៧ ខែសីហា នេះ បន្ទាប់ពីមានការ លើកឡើង ក្នុង កិច្ចប្រជុំ គណៈរដ្ឋមន្ត្រី មួយ កាលពី ថ្ងៃទី ២០ ខែកក្កដា ថ្មីៗនេះ ។

លោក រដ្ឋមន្ត្រី បន្ថែមថា រាល់ អ្នកដំណើរ ដែល ម ក ដល់ និង ចាកចេញ នឹង តម្រូវ ឲ្យ មាន លិខិត បញ្ជាក់ថា ពួកគេ គ្មាន ជំងឺ COVID-19 ហើយអ្នកដំណើរ ដែល មកដល់ ទឹកដី នេ ប៉ាល់ ក៏ នឹង តម្រូវ ឲ្យ ធ្វើ ច ត្តា ឡី ស័ក ផងដែរ ។ ក៏ប៉ុន្តែ លោក ពុំបាន បញ្ជាក់ ពេលវេលា ជាក់លាក់ នៃ ការធ្វើ ច ត្តា ឡី ស័ក ឡើយ ។ លោករដ្ឋមន្រ្តី សង្កត់ធ្ងន់ថា« ខាង ក្រសួង កំពុងធ្វើការ លើ វិធាន សុវត្ថិភាព សម្រាប់ ការគ្រប់គ្រង ព្រលានយន្តហោះ ប្រតិបត្តិ ករ ជើងហោះហើរ និង អ្នកដំណើរ សម្រាប់ គោលបំណង នេះ » ។

គួរបញ្ជាក់ថា នេ ប៉ាល់ ដែលជា ប្រជាជាតិ ក្នុង តំបន់ អាស៊ី ខាងត្បូង បាន បិទ ព្រលានយន្តហោះ ខ្លួន ចាប់តាំងពី ចុងខែ មីនា ដើម្បី ប្រយុទ្ធ នឹង ការ រាលដាល COVID-19 ដែល មកដល់ពេលនេះប្រទេសមួយនេះ បាន ចម្លង មនុស្ស ១៧, ៨៤៤ នាក់ ហើយ អ្នកស្លាប់ មានចំនួន៤០ នាក់ ។ ចំពោះការបិទជើងហោះហើរ នេះ បាន ប៉ះពាល់ ធ្ងន់ធ្ងរ ដល់ វិស័យ ទេសចរណ៍ ដែលជា វិស័យ ដ៏ សំខាន់ មួយ របស់ សេដ្ឋកិច្ច ប្រទេស នេះ ផងដែរ ។

ដោយឡែក យោងតាម របាយការណ៍ របស់ រដ្ឋាភិបាលប្រទេសនេ ប៉ាល់ បានបញ្ជាក់ថា ប្រមាណ ១ ភាគ ៣ នៃ អ្នកដំណើរ សរុប ទាំង ១,២ លាន នាក់ ដែល ទៅលេង កម្សាន្ត នៅ នេ ប៉ាល់ កាលពី ឆ្នាំមុន គឺ ស្ថិតក្នុង អំឡុង រដូវ ស្លឹកឈើ ជ្រុះ ( ចន្លោះ ពីថ្ងៃ ទី ២២ កញ្ញា ដល់ ថ្ងៃទី ២១ ធ្នូ ) ។ ដោយអ្នកទេសចរ ទាំងនោះ គឺ ភាគច្រើន ជា អ្នក ចូលចិត្ត ដើរ កម្សាន្ត តាម ព្រៃភ្នំ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here