ក្រុមអ្នកតវ៉ា ថៃ បន្ត រិះគន់ រដ្ឋាភិបាលថៃ ថាខ្ជះខ្ជាយលុយជាតិ លើវិស័យយោធា ហើយពួកយោធាជ្រៀតជ្រែក ក្នុងកិច្ចការ នយោបាយ

អន្តរជាតិ៖ យោងតាម ទីភ្នាក់ងារ ព័ត៌មាន Reuters ចេញផ្សាយនៅ ថ្ងៃទី ២០ ខែកក្កដា ម្សិលមិញថា ក្រុមអ្នកតវ៉ាប្រមាណជា ២០០ នាក់ បាន ប្រមូល ផ្ដុំគ្នា នៅ ទីស្នាក់ការ កណ្ដាល របស់ យោធា ថៃ ក្នុង ទីក្រុងបាងកក ហើយស្រែក រិះគន់ រដ្ឋាភិបាល ថា ខ្ជះខ្ជាយ លុយ ជាតិ លើ វិស័យ យោធា ហើយ ចោទ ពួកយោធា ថា ជ្រៀតជ្រែក ក្នុង កិច្ចការ នយោបាយ ប្រទេសថៃ ។ ដោយក្នុងការតវ៉ានោះ ពួកគេបាន លើក បដា បង្ហាញ ពី រូបអ្នក រិះគន់ របប លោក នាយករដ្ឋមន្ត្រី ប្រា យុទ្ធ ចន្ទ អូ ចា ដែល ត្រូវបាន ឃុំខ្លួន ឬ បាត់ ខ្លួន ហើយ ក៏មាន សរសេរ ប ដា ទៀតថា « កុំ ឲ្យ កើតមាន ការធ្វើ រដ្ឋប្រហា រណា ផ្សេងទៀត » ។

បាតុករ ថៃ មួយក្រុមទាំងអស់នោះ បាន ចោទប្រកាន់ថា ពួកយោធា លូកដៃ ក្នុង រឿង នយោបាយប្រទេស ថៃ ហើយ ទាមទារ ឲ្យ នាយករដ្ឋមន្ត្រី ប្រា យុទ្ធ ចន្ទ អូ ចា ចុះ ចេញពី តំណែង ។ ហើយនោះគឺគាំទ្រ ការធ្វើ រដ្ឋប្រហារ យោធា ២០១៤ របស់ ឧ ត្ត ម សេនីយ៍ ប្រា យុទ្ធ ។ រដ្ឋប្រហារ នេះហើយ បាន លើក បន្តុប លោក ប្រា យុទ្ធ ក្លាយជា ប្រមុខ រដ្ឋាភិបាល សឹក ថៃ មុន ក្លាយជា រដ្ឋាភិបាល ស៊ីវិល កើតឡើង ដោយ បោះឆ្នោត ។ បន្ថែម ពីលើ នេះ ពួកគេ ក៏បាន ក្រើនរម្លឹក កងទ័ព ឲ្យ គោរព កាតព្វកិច្ច ពួកគេ ចំពោះ ប្រជាជន ថៃ ដោយ អនុវត្ត ការងារ ដោយ ឯករាជ្យ និង អព្យាក្រឹត ។

ចំណែក មេដឹកនាំ បាតុករ ម្នាក់ បាន ឈរ ហែក រូបភាព របស់ មេទ័ព ជើងគោក ថៃ ឧ ត្ត ម សេនីយ៍ Apirat Kongsompong នៅមុខ ខ្លោងទ្វារ ទីស្នាក់ការ យោធា ថៃ ក្នុង ទីក្រុងបាងកក ។

គួរបញ្ជាក់ថា បាតុកម្ម នេះ បានកើត ឡើង ពីរ ថ្ងៃក្រោយ ផ្ទុះ បាតុកម្ម មួយ នៅ វិមាន ប្រជាធិបតេយ្យ ក្នុង ទីក្រុងបាងកក កាលពី ថ្ងៃទី ១៩ ខែកក្កដា ដោយមាន មនុស្ស ប្រមាណ ២៥០០ នាក់ ចូលរួម ។ នៅ បាតុកម្ម នេះ ក្រុមអ្នកតវ៉ា ភាគច្រើន ជាយុវជន បានទាមទារ ឲ្យ រដ្ឋាភិបាល លោក ប្រា យុទ្ធ រំលាយ សភា ចោល និង បញ្ឈប់ ការ បៀតបៀន លើ អ្នក រិះគន់ ។ នេះ គឺ ការតវ៉ា តាម ដង ផ្លូវធំ បំផុត មួយ ចាប់តាំងពី រដ្ឋប្រហារ ឆ្នាំ ២០១៤ ដែល ទម្លាក់ រដ្ឋាភិបាល ថៃ ស្របច្បាប់ ។

បច្ចុប្បន្ន រដ្ឋាភិបាល លោក ប្រា យុទ្ធ ចន្ទ អូ ចា ត្រូវបាន មើលឃើញ កំពុង រង្គោះរង្គើ ខ្លាំង ដ្បិត សមាជិក គណៈរដ្ឋមន្ត្រី លោក បាន លាលែង ពី តំណែង ជា បន្តបន្ទាប់ ។ គិត ត្រឹម ថ្ងៃទី ២១ ខែកក្កដា នេះ រដ្ឋមន្ត្រី សរុប ៦ នាក់ ហើយ បាន ដើរចេញ ។ បើតាមការពិត ការចាកចេញ របស់ ស មា ជិ ក រដ្ឋាភិបាល ថៃ នេះដែរ កើតឡើង ស្រប ពេលដែល ប្រទេស ក្នុង តំបន់ អាស៊ីអាគ្នេយ៍ មួយ នេះ ប្រឈម បញ្ហា សេដ្ឋកិច្ច ដោយ បង្កឡើង ដោយសារ ជំងឺ រាតត្បាត សកល COVID-19 ។ ទាក់ទិន បញ្ហា នេះ ធនាគារកណ្ដាល ថៃ បាន អះអាងថា កំណើនសេដ្ឋកិច្ច ថៃ អាច ធ្លាក់ចុះ ៨,១ ភាគរយ ក្នុងឆ្នាំនេះ ៕

Leave a Reply

Your email address will not be published. Required fields are marked *