ភ្នំពេញ៖ បញ្ហាល្បែងស៊ីសងអ៊ិនធើណេត២៤ម៉ោង ជាចំណុច ផ្តើមចេញជាបទល្មើសផ្សេងៗ និង ជាដើមចមនៃនាំឲ្យមានទាំងការប្រើអំពើហិង្សាក្នុងគ្រួសារ ករណីលួច ករណីឆក់ និងករណីប្លន់ជាដើម បន្ថែមលើសនោះក៏ជាជម្រកដែលជនល្មើសគេចខ្លួន ឬជាទីតាំងសម្រាប់ប្រើប្រាស់គ្រឿងញៀន ផងដែរ។

ទីតាំងហាងអ៊ិនធើណេតបើកលេង២៤ម៉ោងមួយកន្លែងដែលស្ថិតនៅផ្ទះល្វែងគ្មានលេខជាប់ខាងជើងបុរី បូអៅ ផ្លូវដីថ្មី ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

បើនិយាយថាផ្គើនក៏បាន បើនិយាយថាអាជ្ញាធរមិនខ្វល់ពីសម្តីថ្នាក់ដឹកនាំក៏ថាបាន ហេតុអ្វីត្រូវនិយាយបែបនេះ បញ្ហាងាយយល់ទេ នោះគឺមកពីអាជ្ញាធរមូលដ្ឋានមិនបើកភ្នែកមើល ក្រុមម្ចាស់ហាងដែលបើកលួចបើកលេងល្បែងស៊ីសងខុសច្បាប់ហើយ ទទួលក្រុមក្មេងទំនើងទាំងយប់ទាំងថ្ងៃបែបនេះ។

ប្រជាពលរដ្ឋដែលស្នាក់នៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យ៣មានការព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាសុខសុវត្ថិភាព ចោរលួច ឆក់ ប្លន់ ខណៈដែលសមត្ថកិច្ចមិនសូវដែលបង្រ្កាបបានទាន់ពេលវេលាម្តងណាទេ។

ជាការ ពិត តាម បណ្ដា ព័ត៌មាន ជាច្រើន បាន ចុះផ្សាយ ពី ការ រាលដាល នៃ ល្បែងស៊ីសង ច្រើន ប្រភេទ នៅ ខណ្ឌមានជ័យ ដូចជាសង្កាត់ស្ទឹងមានជ័យ២ សង្កាត់ស្ទឹងមានជ័យ៣ សង្កាត់ចាក់អង្រែលើ…ជាដើម ព្រោះ ការបង្ក្រាប របស់ សមត្ថ កិច្ច គ្មាន ប្រសិទ្ធភាព នៅឡើយ ។

ដូច្នេះ ប្រជាពលរដ្ឋស្នើដល់ឯឧត្តម ឃួ ង ស្រេង អភិបាល រាជធានី ភ្នំពេញ និងឯកឧត្តម ស ថេត ស្នងការ នគរបាល រាជធានី ភ្នំពេញ គួរ ជំរុញ ឲ្យ មន្ត្រីក្រោមឱវាទ ចាត់វិធានការ បង្ក្រាប ល្បែងស៊ីសង និង បទល្មើស ផ្សេងៗ ដើម្បី ពង្រឹង សន្តិសុខ សង្គម ឡើងវិញ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here