អន្តរជាតិ៖ យោងតាមប្រភពព័ត៍មានពីក្រសួងកសិកម្ម និងសហករណ៍របស់ប្រទេសថៃ ការស្ទង់មតិនៃខេត្តចំនួន ១៤ នៅភាគខាងត្បូងប្រទេសថៃ ក្នុងឆមាសទីមួយនៃឆ្នាំ២០២០ បានបង្ហាញថា តំបន់នេះបានបង្កើតផលសេដ្ឋកិច្ចចំនួន ៨៤៤,០០៣ តោន ដែលកើនឡើង ៥.៩៣% ពីទិន្នផលកាល ពីឆ្នាំមុនដែលមានចំនួន ៧៩៦,៧៥១ តោន។ នេះបើតាមការិយា ល័យសេដ្ឋកិច្ចកសិកម្មថៃ បានបញ្ជាក់កាលពីពេលថ្មីៗនេះ ថា ផលិតកម្មផ្លែឈើនៅតំបន់ភាគខាងត្បូងបាន បានកើនឡើងជិត ៦% បើប្រៀបធៀបទៅនឹងឆ្នាំមុន ដោយទិន្នផលទុរេនមានកំណើន ២២% ហើយប្រទេសចិននៅតែជាអ្នកនាំចូលទុរេនលំដាប់ទី១ របស់ប្រទេសថៃ។

លោក Unchana Tracho អគ្គលេខាធិការរងនៃនាយកដ្ឋាន បានលើកឡើងថា ផ្លែទុរេនបានបំបែកកំណត់ត្រានូវទិន្នផលខ្ពស់បំផុតដោយមាន ៥៨៨,៣៣៧ តោន កើនឡើង ២២.០៣% ពីមួយឆ្នាំទៅមួយឆ្នាំប៉ុន្តែផ្លែឈើខ្លះ បានបង្ហាញពីការធ្លាក់ចុះទិន្នផលដូចជា ផ្លែសាវម៉ាវដែលមានចំនួន ៥០,២៨០ តោន ឡុងកុងចំនួន ៥២,១៧៨ តោន និងមង្ឃុត ១៥៣,២០៨ តោន។

លោកអគ្គលេខាធិការរងនៃនាយកដ្ឋាន បានបន្ថែមទៀតថា មូលហេតុដែលនាំឱ្យមានការកើនឡើងយ៉ាងខ្លាំងនៅក្នុងទិន្នផលទុរេន គឺតម្លៃទីផ្សារបានកើនឡើងដែលបានទាក់ទាញកសិករឱ្យដាំដំណាំបានកាន់តែច្រើន ខណៈពេលដែលផ្លែឈើដទៃទៀតបានទទួលរងផលប៉ះពាល់ពីតំបន់ដាំដុះទាប និងគ្រោះរាំងស្ងួត។

ជាមួយគ្នានេះនាយកដ្ឋាន បានគូសបញ្ជាក់ថា ចាប់ពីខែមករាដល់ខែមេសាក្នុងកំឡុងពេលមានជំងឺរាតត្បាត Covid-19 ប្រទេសចិននៅតែជាអ្នកទិញទុរេនកំពូលរបស់ថៃដែលបាននាំចេញទុរេនក្នុងតម្លៃ ៥៦៧ លានដុល្លារអាមេរិកទៅកាន់ប្រទេសចិនកើនឡើង ៧៨% ពីមួយឆ្នាំទៅមួយឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here