អន្តរជាតិ៖ អ្នកនាំពាក្យ ប្រធានាធិបតី ហ្វីលីពីន លោក Harry Roque បានបញ្ជាក់ នៅ ថ្ងៃទី ១៧ ខែកក្កដា ម្សិលមិញនេះ ចាប់ពី ថ្ងៃទី ១ ខែសីហា ខាងមុខនេះ ក្រុមការងារ ទទួលបន្ទុក កិច្ចការ COVID-19 របស់ ហ្វីលីពីន បានសម្រេច អនុញ្ញាត ឲ្យ ជនបរទេស ដែល កាន់ ទិដ្ឋាការ រយៈពេល វែង ចូល ប្រទេស ខ្លួន វិញ ។

លោក Harry Roque បាននិយាយថា សម្រាប់អ្នក កាន់ ទិដ្ឋាការ រយៈពេល វែង សំដៅលើ ជនបរទេស ទាំងឡាយណា ដែល រស់នៅ និង ធ្វើការ ក្នុងប្រទេស ហ្វីលីពីន ។ ទោះជា អនុញ្ញាត ឲ្យ ចូល ប្រទេស ក៏ដោយ ក្តី ជនបរទេស ទាំងនេះ នឹង តម្រូវ ឲ្យ ធ្វើ ច ត្តា ឡី ស័ក នៅពេល មកដល់ ទឹកដី ហ្វីលីពីន ។ នេះបើតាម ទីភ្នាក់ងារ ព័ត៌មាន Reuters ។

ទោះជា យ៉ាងណា ការស្នើសុំ ទិដ្ឋាការ ថ្មី សម្រាប់ ជនបរទេស នឹង ពុំ ត្រូវ ទទួលយក ឡើយ ។ បើតាម មន្ត្រី ដដែល ប្រជាជន ហ្វីលីពីន ដែលមាន បំណង ត្រលប់ ចូល ប្រទេស កំណើត វិញ នឹងមាន អាទិភាព ជិះ ជើងហោះហើរ ដែល រៀបចំឡើង ដោយ រដ្ឋាភិបាល ។

គួរបញ្ជាក់ថា កន្លងមកការិយាល័យ អន្តោប្រវេសន៍ ហ្វីលីពីន បាន ដាក់ចេញ បម្រាម លើ ជនបរទេស ចូលទៅក្នុង ប្រទេស ខ្លួន ក្នុង ខែមីនា ដើម្បី ទប់ស្កាត់ ការ រាលដាល COVID-19 ។ រហូតមកទល់ពេលនេះ ប្រទេស ក្នុង តំបន់ អាស៊ីអាគ្នេយ៍ ដែលមាន ប្រជាជន សរុប ជាង ១០០ លាន នាក់ នេះ បាន រាយការណ៍ ករណី ឆ្លង សរុប ៦១ ២៦៦ នាក់ និង ករណី ស្លាប់ ១៦៤៣ នាក់ ។

សូមជម្រាបថា កាលពីដើម សប្តាហ៍ នេះ រដ្ឋាភិបាល ហ្វីលីពីន បានប្រកាសថា ផ្នែក ខ្លះ នៃ ទីក្រុង ម៉ានីល នឹងត្រូវ បិទ ឡើងវិញ ខណៈ តួលេខ ឆ្លង COVID-19 ថ្មី ក្នុងប្រទេស ហក់ ឡើង ខ្ពស់ ។ ក្រោម បញ្ជា នេះ ប្រជាជន ហ្វីលីពីន នឹងត្រូវ អនុញ្ញាត ឲ្យ ធ្វើការ ដូច ធម្មតា តែ សកម្មភាព ក្រៅ ផ្ទះ នានា នឹងត្រូវ ហាមប្រាម ។ ចំណែកអាជីវកម្ម និង ហាង ទំនិញ អាច បន្ត បើកទ្វារ តែ ភោជនីយដ្ឋាន នឹង ទទួល តែ ការ វេច ខ្ចប់ ពី ហាង ប៉ុណ្ណោះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here