អន្តរជាតិ៖ សហរដ្ឋអាមេរិក នឹង ចាត់ទុក ប្រជាជន ចិន ទាំង ១,៤ ពាន់ លាន នាក់ ជាស ត្រូវ បើ ក្រុង វ៉ាស៊ីនតោន រឹងរូស បន្ត ផែនការ ហាម សមាជិក បក្ស កាន់អំណាច ចិន ទាំងអស់ ចូល ទឹកដី អាមេរិក ។ ហើយក្រុងប៉េកាំង និយាយថា ទង្វើ នេះ ក៏ ប្រឆាំងនឹង ឆន្ទៈ ប្រជាជន ផងដែរ ។ នេះបើតាមការបញ្ជាក់ពីរដ្ឋាភិបាល ចិន តាមរយៈ ក្រសួងការបរទេស អះអាងថ្មីៗនេះ ។

អ្នកនាំពាក្យ ក្រសួង ការ បរ ទស ចិន អ្នកស្រី Hua Chunying បញ្ជាក់ បែបនេះ នៅ ថ្ងៃទី ១៧ ខែកក្កដា ក្នុង សន្និសីទ ព័ត៌មាន ដែល ដកស្រង់ ចុះផ្សាយ ដោយ កាសែត ហុងកុង South China Morning Postថា « ប្រសិនបើ របាយការណ៍ នេះ គឺជា ការពិត មែន នោះ សហរដ្ឋអាមេរិក កំពុង ជ្រើសរើស ជំហរ ប្រឆាំងនឹង ប្រជាជន ចិន ទាំង ១,៤ ពាន់ លាន នាក់ » ។ ។

អ្នកស្រី បន្តថា ៖« នេះ នឹង ប្រឆាំង ចំពោះ ឆន្ទៈ របស់ ប្រជាជន នៃ ប្រជាជាតិ ទាំងពីរ ហើយ ប្រឆាំងនឹង ចរន្ត នៃ សតវត្សរ៍ ទី ២១ ផងដែរ ។ វា គឺជា រឿង គួរ ឲ្យ អស់សំណើច បំផុត » ។

មែនទែនទៅ ការហាមឃាត់ នេះ មានន័យថា សមាជិក ជិត ៩២ លាន នាក់ របស់ បក្ស កុ ម្មុយ នី ស្ត ដែលមាន អាយុកាល ៩៩ ឆ្នាំនេះ នឹង លែង អាច ចូល ទឹកដី អាមេរិក បាន តទៅទៀត ហើយ ។ មន្ត្រី បក្ស ទាំងនេះ គឺ មន្ត្រី គ្រប់ ជាន់ថ្នាក់ ទាំងអស់ ដែល រាប់ ចាប់តាំងពី មន្ត្រី ថ្នាក់មូលដ្ឋាន រហូតដល់ ថ្នាក់ កំពូល ។

ក្នុង សន្និសីទ ព័ត៌មាន ដដែល អ្នកស្រី អ្នកនាំពាក្យ Hua ពន្យល់ថា បក្ស កុ ម្មុយ នី ស្ត គឺ ចាក់ឫស យ៉ាងជ្រៅ ទៅក្នុង សង្គម ចិន ហើយ បានរួម ចំណែក យ៉ាងសំខាន់ សម្រាប់ ភាពជោគជ័យ របស់ ប្រជាជាតិ មួយ នេះ ។

ត្រង់ចំណុច នេះ អ្នកស្រី និយាយ ដូច្នេះ ថា ៖« ក្រោម ការដឹកនាំ របស់ បក្ស កុម្មុយ នី ស្ត ប្រជាជន ចិន ទទួលបាន ឯករាជ្យ សេរីភាព និង ការរំដោះ ។ ផ្លូវ ឆ្ពោះទៅកាន់ លទ្ធិសង្គមនិយម របស់ ចិន ពុំ គ្រាន់តែ ជួយ ប្រជាជន ចិន ងើប ផុតពី ភាពក្រីក្រ ប៉ុណ្ណោះ ទេ តែ វា ក៏បាន ធ្វើ វិភាគទាន យ៉ាង ធំធេង ដល់ វឌ្ឍនភាព របស់ មនុស្ស ជាតិ ផងដែរ » ។

សូមជម្រាបថា រដ្ឋបាល ប្រធានាធិបតី អាមេរិក ដូ ណា ល់ ត្រាំ ត្រូវបាន រាយការណ៍ កំ ពុង ត្រួតពិនិត្យ លើ គម្រោងការ មួយ ដែល នឹង ហាមឃាត់ ការធ្វើដំណើរ ចូល ទឹកដី សហរដ្ឋអាមេរិក ពី សំណាក់ សមាជិក បក្ស កុ ម្មុយ នី ស្ត ចិន (CPC) ។ យ៉ាងណា ទាក់ទិន ដំណឹង នេះ ទីក្រុង ប៉េកាំង បាន ហៅ ទង្វើ របស់ ក្រុង វ៉ាស៊ីនតោន ថា គួរ ឲ្យ អស់សំណើច ។

គួរបញ្ជាក់ថា កាលពី សប្តាហ៍ មុន ក្រសួងការបរទេស អា មេ រិ ក បានប្រកាសថា ខ្លួន នឹងដាក់ បម្រាម លើ ទិដ្ឋាការ របស់ មន្ត្រីជាន់ខ្ពស់ មួយចំនួន របស់ បក្ស កុ ម្មុយ នី ស្ត ចិន ដែល ខ្លួន ចាត់ទុកថា ទទួលខុសត្រូវ លើ ការរំលោភ សិទ្ធិមនុស្ស ប្រឆាំង ជន មូ ស្លី ម ក្នុង តំបន់ ស្វយ័ត Xinjiang ៕

LEAVE A REPLY

Please enter your comment!
Please enter your name here