នៅថ្ងៃទី២៩ កក្កដានេះ! ភរិយាលោកអូ បា ម៉ា នឹង ធ្វើជា ពិធី ការិនី វិទ្យុ ជួប ពិភាក្សា ដើម្បី ដោះស្រាយ បញ្ហា ទំនាក់ទំនង ស្នេហា និង សុខភាព
អន្តរជាតិ៖ អ្នកស្រី មី ឈែល អូ បា ម៉ា ដែល ជា ភរិយា របស់ អតីត ប្រធានាធិបតី អាមេរិក បា រ៉ា ក់ អូ បា ម៉ា បានសរសេរ នៅលើ បណ្ដាញ សង្គម Instagram ថា អ្នកស្រីនឹង ចាប់ផ្ដើម អាជីព ថ្មី ដែល ធ្វើជា ពិធី ការិនី វិទ្យុ (podcaster) នៅលើ ប្រព័ន្ធ ផ្សព្វផ្សាយ Spotify ក្នុង កម្មវិធី ជួប ពិភាក្សា ដើម្បី ដោះស្រាយ បញ្ហា ទំនាក់ទំនង ស្នេហា និង សុខភាព ។
អតីត ស្ត្រី ទីមួយ សហរដ្ឋអាមេរិក អ្នកស្រី មី ឈែល អូ បា ម៉ា បាននិយាយថា « សម្រាប់ រដូវ កាល ទី ១ ខ្ញុំ នឹង ជជែក ពិភាក្សា ជាមួយ មនុស្ស មួយចំនួន ដែល ជិតស្និទ្ធ ខ្ញុំ ដូចជា៖ ម្ដាយ ខ្ញុំ បងប្អូន ប្រុស ខ្ញុំ មិត្ត ខ្ញុំ មិត្ត រួមការ ងារ ខ្ញុំ និង អ្នក ដទៃទៀត » ។
ស្ត្រី វ័យ ៥៦ ឆ្នាំ រូបនេះ បន្តថា ក្នុង វគ្គ នីមួយៗ អ្នកស្រី នឹង ពិភាក្សា អំពី មិត្តភាព ទំនាក់ទំនង ស្នេហា សុខភាព និង បញ្ហា ដែល មនុស្ស ទូទៅ ជួបប្រទះ ជា រៀងរាល់ថ្ងៃ ។
បើតាម ការចុះផ្សាយ របស់ ទីភ្នាក់ងារ ព័ត៌មាន AFP បានឲ្យដឹងថា ការចេញផ្សាយ លើកដំបូង របស់ កម្មវិធី អ្នកស្រី មី ឈែល នឹង ចាប់ផ្ដើម នា ថ្ងៃទី ២៩ ខែកក្កដា ហើយ គ្រប់គ្នា អាច បើក ស្ដាប់ បាន ដោយ ប្រើប្រាស់ កម្មវិធី Spotify ។
សូមជម្រាបថា អ្នកស្រី មី ឈែល អូ បា ម៉ា ដែល ជា ភរិយា របស់ អតីត ប្រធានាធិបតី អាមេរិក បា រ៉ា ក់ អូ បា ម៉ា គឺជា បុគ្គល ល្បីល្បាញ បំផុត មួយ របស់ សហរដ្ឋអាមេរិក ។ មិនតែប៉ុណ្ណោះអ្នកស្រីជា មនុស្ស ពូកែ និយាយ ជា សាធារណៈ ហើយអ្នកស្រី ក៏បាន សរសេរ សៀវភៅ លក់ដាច់ បំផុត មួយ ចំណងជើង «Becoming» ដែល លក់ដាច់ ជាង ១១,៥ លាន ក្បាល់ នៅ ទូទាំង ពិភពលោក ៕