អន្តរជាតិ៖ តាម ការចុះផ្សាយ របស់ ទីភ្នាក់ងារ ព័ត៌មាន Reuters នៅយប់ថ្ងៃសៅរ៍ទី ១៨ ខែកក្កដា ឆ្នាំ២០២០ថា មានក្រុមបាតុករ ថៃ ប្រមាណ ២៥០០ នាក់ បាននាំគ្នាចេញ តវ៉ា តាម ដងផ្លូវ ក្នុទីក្រុង បាងកក ដោយ ទាមទារ ឲ្យ រដ្ឋាភិបាលលោក នាយករដ្ឋមន្ត្រីថៃ ប្រា យុទ្ធ ចន្ទ អូ ចា លាលែងពីតំណែង និង រំលាយ សភា ចោល ។ ដោយការតវ៉ានេះ ត្រូវបានគេសង្ស័យថាព្រោះតែ ទំនាស់ ផ្ទៃក្នុង សមាជិក គណៈរដ្ឋមន្ត្រី ថៃ មួយចំនួន ដែល ទទួលបន្ទុក កិច្ចការ សេដ្ឋកិច្ច បាន លាលែង ពី តំណែង កាលពី ក្នុង សប្តាហ៍ នេះ ដែល ធ្វើ ឲ្យ បញ្ហា សេដ្ឋកិច្ច ដោយ បង្កឡើង ដោយ COVID-19 កាន់តែ ពិបាក គ្រប់គ្រង ។

ទីភ្នាក់ងារ ព័ត៌មាន Reuters និយាយទៀតថា ក្រុមបាតុកម្ម បានចាប់ផ្ដើម ដោយ សិស្ស មួយក្រុម តែ អំឡុងពេល ល្ងាចថ្ងៃដដែល ដោយមានមនុស្ស រាប់រយ នាក់ ទៀត បាន ចូលរួម ដែល បង្កើន តួលេខរហូត ដល់ ២៥០០ នាក់ ។ នេះ បើតាម ការប៉ាន់ស្មាន រប ស់ អ្នករៀបចំ ហើយ ប៉ាន់ស្មាន ដោយ អ្នកព័ត៌មាន នៅ កន្លែងកើតហេតុ ។ ហើយការតវ៉ា នេះ បាន បំបែក នៅ ពាក់ កណ្ដាលយប់ តែ ក្រុម អ្នករៀបចំ បាតុកម្ម បាន អះអាងថា ពួកគេ នឹង វិល ត្រលប់មក តវ៉ា តាម ដងផ្លូវ ទៀត ក្នុងពេល ២ សប្តាហ៍ ប្រសិនបើ ការទាមទារ ពួកគេ មិន សម្រេច ជោគជ័យ ទេនោះ ។

សូមជម្រាបថា ក្រុមបាតុករ ថៃ បាន ប្រមូល ផ្ដុំគ្នា នៅក្បែរ វិមាន ប្រជាធិបតេយ្យ ក្នុង ទីក្រុង បាងកក ដោយ តវ៉ា ប្រឆាំង រដ្ឋាភិបាល ស៊ីវិល អាយុ ១ ឆ្នាំ របស់លោក ប្រា យុទ្ធ ចន្ទ អូ ចា ដែលជា អតីត មេ រដ្ឋប្រហារ ទម្លាក់ រដ្ឋា ភិ បាល ស្របច្បាប់ កាលពី ៦ ឆ្នាំមុន គឺនៅឆ្នាំ ២០១៤ មកម្ល៉េះ ។ ហើយការធ្វើ បាតុកម្ម នេះអំឡុង ពេល វិបត្តិ COVID-19 ត្រូវបាន ចាត់ទុកជា កា រត វ៉ា តាម ដងផ្លូវធំ បំផុត មួយផងដែរ ។

ដោយឡែកអ្នករៀបចំ បាតុកម្ម នេះ បានដាក់ ចេញ ការទាមទារ ចំនួន ៣ រួមមាន៖ រំ លោ យ សភា ចោល បញ្ចប់ ការ បៀតបៀន លើ អ្នក រិះគន់ រដ្ឋាភិបាល និង ធ្វើ វិសោធនកម្ម លើ រដ្ឋធម្មនុញ្ញ ដែល រៀបរៀង ដោយ យោធា ដែល គេ ជឿថា ជួយ ឲ្យ បក្ស លោក ប្រា យុទ្ធ ឈ្នះ ការបោះឆ្នោត កាលពី ឆ្នាំមុន ។ នេះ សំដៅលើ នីតិវិធី តែងតាំង សមាជិក ព្រឹទ្ធសភា ថៃ ។ ប៉ុន្តែយ៉ាងណាមិញ ក្រុមប៉ូលីស ថៃ នៅ ឈរ ប្រចាំការ នៅ ទីនោះ តែ សម្រេច មិន ធ្វើ សកម្មភាព អ្វី ដើម្បី បញ្ឈប់ បាតុកម្ម នេះឡើយ ។

គួរបញ្ជាក់ដែរថា មែនទែនទៅ រដ្ឋាភិបាល លោក ប្រា យុទ្ធ រង ការរិះគន់ ខ្លាំង ឡើងៗ ពី សំណាក់ សាធារណជន ថៃ ក្នុងពេល រយៈពេល ប៉ុន្មាន ខែ ចុងក្រោយ ។ ចាប់តាំងពី ប្ដូរ ពី រដ្ឋាភិបាល សឹក ទៅ ស៊ីវិល រួច តុលាការក្រុង បាងកក បាន រំលាយ បក្សប្រឆាំង ធំ ទី ២ ដែល ផ្ដល់ អំណាច ឲ្យ បក្ស លោក ប្រា យុទ្ធ កាន់តែខ្លាំង ក្នុង សភា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here