អន្តរជាតិ៖ នៅថ្ងៃសៅរ៍ទី១៨ ខែកក្កដា ឆ្នាំ២០២០ម្សិលមិញនេះសារព័ត៌មាន Phone Area បានបញ្ជាក់ តួលេខនៅត្រីមាសទី២ឆ្នាំនេះ នៃការលក់ទីផ្សារស្មាតហ្វូនធំលំដាប់ទីពីរ នៅប្រទេសឥណ្ឌា លើពិភពបានធ្លាក់ចុះយ៉ាងខ្លាំង បើធៀបទៅនឹងឆ្នាំមុន។

ទីភ្នាក់ងារសារព័ត៌មាន Phone Area បានបញ្ជាក់ថា យោងតាមស្ថាប័នស្រាវជ្រាវរបស់ Canalys បានបង្ហាញរបាយការណ៍ក្នុងការស្រាវជ្រាវរបស់ខ្លួនពាក់ព័ន្ធនឹងការលក់ទូរស័ព្ទស្មាតហ្វូននៅក្នុងប្រទេសឥណ្ឌា នៅក្នុងនោះការលក់ស្មាតហ្វូនធ្លាក់ចុះ ៤៨ភាគរយបើធៀបនឹងឆ្នាំមុន។

គួរបញ្ជាក់ថា គិតត្រឹមត្រីមាសពាក់កណ្ដាលឆ្នាំ២០២០នេះ ការលក់ទូរស័ព្ទនៅក្នុងប្រទេសឥណ្ឌាបានចំនួន ១៧.៣លានគ្រឿន ដែលកាលពីឆ្នាំមុនមានរហូតដល់ ៣៣លានគ្រឿង។ ហើយមូលហេតុដែលបណ្ដាលឱ្យការលក់ធ្លាក់ចុះនេះគឺមកពីបញ្ហានៃជំងឺរីករាលដាលកូវីដ១៩ ដែលប៉ះពាល់ទាំងការលក់ទូរស័ព្ទតាមអនឡាញទៀតផង។

ដោយឡែកចំពោះក្រុមហ៊ុនទូរស័ព្ទដែលលក់បានច្រើនជាងគេគឺ Xiaomi ដែលគិតត្រឹមពាក់កណ្ដាលឆ្នាំនេះលក់បាន ៥.៣លានគ្រឿង ធ្លាក់ចុះ៤៨ភាគរយបើធៀបឆ្នាំមុន។ ចំណែកអ្នកឈរនៅលេខរៀងទី២គឺ Vivo ដោយរយៈពេល៣ខែចុងក្រោយនេះលក់បានចំនួន ៣.៧លានគ្រឿង ធ្លាក់ចុះ៣៦ភាគរយ បើធៀបឆ្នាំមុន។

បើនិយាយពី Samsung វិញ បើទោះបីជាឈរនៅលំដាប់ទីបីក្ដី ប៉ុន្តែតួលេខនៃការលក់បានធ្លាក់ចុះ ៦០ភាគរយ ដោយធ្លាក់ពី ៧.៣លានគ្រឿងកាលពីឆ្នាំមុន មកនៅត្រឹម ២.៩លានគ្រឿងក្នុងឆ្នាំនេះ។

បើតាមអ្នកតំណាងឱ្យស្ថាប័នវិភាគខាងលើលោក Madhumita Chaudhary បាននិយាយថា ទីផ្សារទូរស័ព្ទដៃនៅក្នុងប្រទេសឥណ្ឌា អាចនឹងងើបឡើងវិញនៅដើមឆ្នាំក្រោយ តែក៏មិនទាន់មានសន្ទុះខ្លាំងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here