អន្តរជាតិ៖ ប្រជាជនអ៉ីរ៉ង់ ចំនួន៣៥លាននាក់ ឬច្រើនជាង៣០ភាគរយ នៃប្រជាជនសរុបជាង៨០លាននាក់ អាចនឹងឆ្លង COVID-19 ខណៈអាជ្ញាធរកំពុងចាប់ផ្ដើមរឹតបន្តឹងវិធានការរឹតត្បិតឡើងវិញ ។ នេះបើតាមការព្យារកណ៍របស់លោក ហាស្សាន់ រូហានី ប្រធានាធិបតីអ៉ីរ៉ង់ បានបញ្ជាក់កាលពីថ្ងៃសៅរ៍ទី១៨ ខែកក្កដាម្សិលមិញនេះ ។

បើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២០នេះថា ប្រធានាធិបតីអ៉ីរ៉ង់ លោក ហាស្សាន់ រូហានី បានថ្លែងនៅក្នុងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍រដ្ឋ កាលពីថ្ងៃសៅរ៍ថា៖ «យើងធ្លាប់បានវាយតម្លៃថាប្រជាជនអ៉ីរ៉ង់ ២៥លាននាក់អាចនឹងឆ្លង COVID-19។ ប៉ុន្តែ នៅពេលនេះ យើងបានមើលឃើញពីលទ្ធភាពដែលប្រជាជនអ៉ីរ៉ង់ពី៣០ ដល់៣៥លាននាក់ឯណោះ ប្រហែលជា អាចនឹងឆ្លង COVID-19 »។ លោកបន្ថែមថា មនុស្ស ២០០,០០០នាក់ អាចនឹងត្រូវការព្យាបាលនៅមន្ទីរពេទ្យ នៅប៉ុន្មានខែខាងមុខទៀតនេះ។

ដោយឡែកបើតាមគេហទំព័រ worldometers អ៉ីរ៉ង់ដែលជាប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារ COVID-19 ក្នុងតំបន់មជ្ឈិមបូព៌ានោះ ។ បច្ចុប្បន្នប្រទេសមួយនេះ មានអ្នកឆ្លង COVID-19 ២៧១,៦០៦នាក់ ក្នុងនោះស្លាប់ ១៣,៩៧៩នាក់ និងជាសះស្បើយឡើងវិញ ២៣៥,៣០០នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here