ភ្នំពេញ៖ ពិធីការិនី រតនា ស្ទើតែមិនជឿស្មានតែសុបិន្ដ ព្រោះធ្លាប់គិត online សុទ្ធតែបោក ប៉ុន្តែមកដល់ពេលនេះធ្វើឱ្យនាង និងគ្រួសារចាកឆ្ងាយពីពាក្យថាក្រ ដោយសារតែ NNP ក្រុមហ៊ុន ដាណា ទ្រីណា។ “អគុណ៦ខែមុនមើលងាយខ្ញុំ និងតិះដៀលខ្ញុំ។ អរគុណម្ចាស់ដេប៉ូសង្កាត់ទាំង៤ និងតំណាង NNP ទាំងអស់របស់ខណ្ឌដែលរួមគ្នា ធ្វើអោយ NNP ខណ្ឌពេញមានថ្ងៃនេះ” នេះជាពាក្យដែលបង្ហើបប្រាប់។

អ្នកនាង មាស សុវណ្ណរតនា បានប្រាប់ក្នុងសិក្ខាសាលានិងពិធីជួបជុំតំណាងចែកចាយម្ចាស់ដេប៉ូផលិតផល NNP ខណ្ឌដូនពេញ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ថា “ពេលចូល NNP តំបូងនាងខ្ញុំក៏ធ្លាប់ត្រូវបានគេមើលងាយថា វាមិនផេះទេអារបប អនឡាញ ហើយទាំងពាក្យនេះធ្វើឱ្យខ្ញុំឈឺចាប់ ប៉ុន្តែចិត្តខ្ញុំសន្យានឹងខ្លួនឯងថា រយៈពេល៦ខែអ្នកឯងចាំមើលខ្ញុំនៅចំនុចណា។ អ្នកមើលងាយខ្ញុំនៅចំណុចណា”។

តារាស្រីរូបនេះបានប្រាប់ទៀតថា “មកដល់ពេលនេះខ្ញុំបានស្រាយបំណុលផ្ទះរួច មានឡានជារបស់ខ្លួន មានឥវ៉ាន់ មានប្រាក់ មានគ្រឿងមាសពេជ្រម៉ឺនៗហើយ ជាពិសេសជាម្ចាស់ប្រេនផលិតគ្រឿងសំអាងទី២ គឺ NUNA ដែលនាំចូលដោយក្រុមហ៊ុន ដាណា ទ្រី (ខេមបូឌា)ត្រេឌីង ឯ.ក”។

សូមបញ្ជាក់ថា សិក្ខាសាលានិងពិធីជួបជុំតំណាងចែកចាយម្ចាស់ដេប៉ូផលិតផល NNP ខណ្ឌដូនពេញ បានធ្វើឡើងនៅសណ្ឋាគារអ៊ីរ៉ា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ដោយមានសមាជិកកើនឡើងរហូតដល់១៣០នាក់។ ការជួបជុំលើកនេះអ្នកនាង មាស សុវណ្ណរតនា ដែលម្ចាស់ដេប៉ូចែកចាយផលិតផល NNP និង ម្ចាស់ប្រេនផលិតផលធំទី២ក្រុមហ៊ុន ដាណា ទ្រី គឺ NUNA បានបង្ហាត់បង្រៀន និង ចែករំលែកបទពិសោធន៍ការងារ ក៏ដូចជា ទ្រឹស្តីការអនុវត្តន៍និងមេរៀនលើកទឹកចិត្តដល់សមាជិកទាំងអស់។

សូមរំលឹកផងដែរថា អ្នកនាង មាស សុវណ្ណរតនា ហៅ “រតនា” ក្នុងឆ្នាំ២០១៩ នាងតែងតែទទួលបានការងារជាពិធីការិនីជាប់រហូត និង ធ្វើការស្នូលរាល់ថ្ងៃជាអ្នកទីផ្សារហើយអ្វីដែលពិសេសសម្រាប់នាងនោះ នាងមកជោគជ័យលើមុខជំនួញអនឡាញ ជាមួយនឹងក្រុមហ៊ុនគ្រឿងសម្អាង NNP។
ក្រោយមកចាប់តាំងពីដើមឆ្នាំ២០២០ នាងកាន់តែមានភាពជឿជាក់ និងទុកចិត្ត ហើយនាងបោះទុនរាប់សិបម៉ឺនដុល្លារ បោះទុនជាមួយអ្នកជំនួញស្រីដ៏ល្បី អ្នកស្រី ទ្រីដាណា ក្លាយម្ចាស់ប្រេន NUNA រហូតទទួលបានការគាំទ្រមានកូនក្រុមនិងតំណាងចែកចាយរហូតជាង៧០០នាក់ទូរទាំងប្រទេស។
ពិធីការិនី រតនា ជាមនុស្សស្រីពូកែធ្វើការងារក្នុងសង្គម ហើយជាភិរយាល្អដែលខំប្រឹងរកទុកដាក់ មិនងាយនឹងទិញរបស់ថ្លៃ ឬ របស់ទំនើប ខណៈនាងជាកូនស្រីអាជីវករនៅខេត្តកំពត។

តារារូបនេះកន្លងមកនាងបានបរិច្ចាកថវិកាផ្ទាល់ជួយដល់អ្នកមានជីវភាពក្រីក្រ ត្រូវបានមហាជនសរសើរថា នាងឧស្សាហ៍ធ្វើការងារសង្គម និង ចូលរួមសកម្មភាពសប្បុរសធម៌ក្នុងពេលមានវិបត្តិជម្ងឺកូវិដ១៩ផ្ទុះឡើងងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here