ភ្នំពេញ៖ ទីតាំងណេតបង្កប់ល្បែងស៊ីសងនៅក្នុងខណ្ឌដូនពេញបើកលេងយ៉ាងរលូនមិនខ្វល់ពីឱសានវាទរបស់អគ្គស្នងការនគរបាលជាតិ។

ប្រភពពត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងណេតបង្កប់ល្បែងមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥ កែង និងផ្លូវ១៤៨ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ កំពុងបើក លេងយ៉ាងរលូន ដោយមិនរំខានដល់អាជ្ញាធរ និងសមត្ថកិច្ច ហាកដូចជាផ្គើន ក្រោយឱសានវាទរបស់អគ្គស្នងការនគរបាលជាតិនាយឧត្តមសេនីយ៍សន្តិ បណ្ឌិត នេត សាវឿបានថ្លែងអះអាងថា ចាប់ពីយប់រំលងអធ្រាត្រថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះល្បែងអនឡាញគ្រប់ប្រភេទនឹងចាប់ផ្តើមបិទមិនឲ្យមាន តទៅទៀតនោះឡើយ

ប្រសិនបើបុគ្គលណាឬក្រុមហ៊ុនបន្ត បើកទៀតនឹងចាត់វិធានការទៅតាម ផ្លូវច្បាប់ជាធរមាន តើសមត្ថកិច្ចនឹងមានវិធានការណ៍យ៉ាងណាចំពោះ ទីតាំងណេតបង្កល្បែងស៊ីសងមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥ កែង និងផ្លូវ១៤៨ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌ ដូនពេញ កំពុងបើកទទួលភ្ញៀវដែលញៀនល្បែងចូលលេងយ៉ាងសប្បាយបែបនេះ?៕

LEAVE A REPLY

Please enter your comment!
Please enter your name here