ភ្នំពេញ ៖ បញ្ហាលំបាកដូចផ្លូវ លូ ថ្លៃសំរាម និងត្រូវបានប្រជាពលរដ្ឋ ចំនួន ៧នាក់ បានសំណូមពរដោយផ្ទាល់មាត់ និងចំនួន ៨នាក់ សរសេរជាលិខិត ដែលតំណាងអោយប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ចំនួន២ រួមមានសង្កាត់ទួលទំពូង១ និងសង្កាត់ទួលទំពូង២ បាននាំគ្នាលើកជាសំណូមពរឲ្យអាជ្ញាធរខណ្ឌដោះស្រាយ ពាក់ព័ន្ធការងារសណ្តាប់ធ្នាប់សាធារណៈ បញ្ហាជួសជុលផ្លូវ បញ្ហាជួសជុលលូ និងបញ្ហាបង់ថ្លៃសំរាម និងការងារអភិវឌ្ឍន៍មូលដ្ឋាន ប៉ុន្តែការឆ្លើយតបមកវិញពីសំណាក់អាជ្ញាធរបានសន្យាថា និងទទួលយកសំណូមពរទាំងអស់មកធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ ។

បញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋនេះ បានលើកឡើងនៅក្នុងពិធីផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌចំការមន នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ ដោយមានការចូលរួម លោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ , លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងមានការចូលរួមពីលោកចៅសង្កាត់ មន្ត្រីសាលាខណ្ឌ រួមជាមួយប្រជាពលរដ្ឋមកពីសង្កាត់២ផង ។

ក្នុងពិធីនេះក៏មានការចូលរួមពី គណៈអភិបាលខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ តំណាងព្រះចៅអធិការវត្តទួលទំពូង មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ អធិការនគរបាលខណ្ឌ លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ-អង្គភាពទាំង១១ លោក-លោកស្រីក្រុមប្រឹក្សាសង្កាត់ នាយប៉ុស្ដិ៍នគរបាលសង្កាត់ ស្មៀន មេភូមិ ប្រជាពលរដ្ឋសង្កាត់ទួលទំពូងទី១ និងទួលទំពូងទី២ និងមន្ត្រីពាក់ព័ន្ធ (ប្រជាពលរដ្ឋចូលរួមចំនួន ៥៦ នាក់ ស្រី ១៤នាក់)។

ទន្ទឹមនឹងការលើកឡើងរបស់ពលរដ្ឋ អភិបាលខណ្ឌចំការមន លោក ថេង សុថុល បានលើកឡើងថា ទុក្ខកង្វល់របស់ពលរដ្ឋ ក៏ដូចជាទុក្ខកង្វល់របស់អាជ្ញាធរដែរ ហើយលោកនឹងយកសំណើរខាងលើទាំងអស់នេះ ទៅពិគ្រោះ រិះរកមធ្យោបាយ ដាក់បទបញ្ជា ធ្វើយ៉ាងណា ដោះស្រាយជូនពលរដ្ឋឲ្យបានស្អាត និងបង្ការមិនឲ្យបញ្ហាកើតមានឡើងតទៀតនោះឡើយ ។យ៉ាងណានោះ លោកអភិបាលខណ្ឌសំណូមពរដល់ពលរដ្ឋទាំងអស់ មេត្តាជួយផ្ដល់ព័ត៌មានជាបន្ទាន់ ដល់អាជ្ញាធរ បើសិនជាមានបញ្ហាកង្វល់អ្វីទៀតនោះ និងចូលរួមអភិវឌ្ឍន៍ និងថែទាំបរិស្ថានយើងទាំងអស់គ្នា ព្រោះបរិស្ថានស្អាត ផ្ដើមចេញពីពលរដ្ឋអ្នកចូលរួម ទើបស្អាតទាំងអស់គ្នាចុងក្រោយលោកអភិបាល សូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមនិងប្រកាសរាជរដ្ឋាភិបាលនិងមន្ទីរសុខាភិបាលប្រយុទ្ធប្រឆាំងជំងឺកូដវីត១៩ទាំងអស់គ្នាថែរក្សាអនាម័យមុននិងក្រោយហូបចំណីអាហារលាងដៃនិងសាប៊ូហើយនិងអាកុលលាយតាមសង់ដារបស់ក្រសួងណែនាំហាមយកដៃមិនស្អាតប៉ះភ្នែកច្រមុះវាជាមេរោគងាយចំលងសំខាន់កុំមានការជួបការចាំបាច់ណាមួយជាក្រុមអោយសោះនិងចាកចេញទៅណាកុំភ្លេចពាក់ម៉ាសដើម្បីការពារពេលនិយាយឆ្លើយឆ្លងគ្នាផង។

មតិប្រជាពលរដ្ឋក្នុងពិធីផ្សព្វផ្សាយនេះសូមអរគុណដល់អាជ្ញាធររួមនិងកងកម្លាំងទាំងអស់កងរាជអាវុធហត្ថនិងនគរបាលប៉ុស្តិ៍អធិការដ្ឋាននគរបាលខណ្ឌផងដែលការពារមិនថាយប់ថ្ងៃបញ្ជើញកម្លាំងល្បាតពួនស្ទាក់ការពារបទល្មើសផ្សេងៗឆក់ប្លន់ករណីគាស់ផ្ទះជាដើមសព្វថ្ងៃធ្វើបានល្អប្រសើរច្រើននិងបន្តជួយត្រួតពិនិត្យលើជនអាណាថាប្រើគ្រឿងញៀនតាមផ្លូវសាធារណ:និងក្នុងបរិវេនវត្តទួលទំពូងតែងតែមានចូលមកស្នាក់នៅប្រមូលផ្ដុំគ្នាប្រើបហរាស់ជក់គ្រឿងញៀន តែឧស្សាហ៍ឃើញអាជ្ញាធរឃាត់បញ្ជូលទៅសង្គមកិច្ចញឹកដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here