កម្លាំងប្រឆាំងគ្រឿងញៀនអុីតាលី បានឲ្យដឹងថា ពួកគេចាប់បានគ្រឿងញៀនលាក់នៅក្នុងកុងតឺន័រ ចំនួន៣ នៅក្នុងកំពង់ផែ Salerno ស្ថិតក្នុងទីក្រុង Naples ប្រទេសអុីតាលី។

នៅថ្ងៃទី១ ខែកក្កដា ប៉ូលិសអុីតាលីប្រកាសថារឹបអូសបានគ្រឿងញៀនដល់ទៅ១៤តោន ប្រភេទ Amphetamine ។ គ្រឿងញៀនទាំងនោះមានប្រភពមកពីប្រទេសស៊ីរី ផលិតដោយក្រុមភេរវកម្ម IS នៅទីនោះ។

គ្រឿងញៀនទាំងនោះមានសរុប៨៤លានគ្រាប់ មានតម្លៃជាង១ពាន់លានអឺរ៉ូ។ការជួញដូរគ្រឿងញៀនជាប្រភពចំណូលដ៏សំខាន់ដល់ក្រុមភេរវកម្ម IS ។ ប៉ុន្មានឆ្នាំកន្លងមក ដោយសារតែសង្គ្រាមស៊ីវីលធ្វើឲ្យស៊ីរីក្លាយទៅជា អ្នកផលិតគ្រឿងញៀន Amphetamine ច្រើនជាងគេបំផុតលើពិភពលោក។

នេះជាចំនួនគ្រឿងញៀនច្រើនបំផុត មិនធ្លាប់មានពីមុនមក នៅក្នុងតំបន់អឺរ៉ុបនិងនៅលើពិភពលោក។ ជាមួយគ្នានេះសកម្មភាពជួញដូរគ្រឿងញៀនកើនឡើងខ្ពស់ដោយសារតែការឆ្លងរាលដាលកូវីដ-១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here