អន្តរជាតិ៖ បន្ទាប់ពី រដ្ឋអាជ្ញា អ៉ីរ៉ង់ បាន ចោទប្រកាន់ និង ចេញ ដីការ ចាប់ខ្លួន លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និង មន្ត្រីជាន់ខ្ពស់ អាមេរិក ៣៥ នាក់ ផ្សេងទៀត ចំពោះ អំពើ ឃាតកម្ម លើ ឧ ត្ត ម សេនីយ៍ Qassem Soleimani នោះ ។ ស្ថាប័ន ប៉ូលីស អន្តរជាតិ (Interpol) បាន បដិសេធ សំណើ របស់ អ៉ីរ៉ង់ ដែល សុំ កិច្ចសហការ ក្នុង ការជួយ ចាប់ខ្លួន លោក ដូ ណា ល់ ត្រាំ ប្រធានាធិបតី អាមេរិក ។

តាមរយៈ សេចក្តី ថ្លែង ការ របស់ប៉ូលីសInterpol ដែលមាន ទីស្នាក់ការ នៅ ទីក្រុង លី យ៉ុង ប្រទេស បារាំង បាន បដិសេធថា នឹងមិន ពិចារណា សំណើរ របស់ អ៉ីរ៉ង់ ឡើយ ។ ដោយ លើក អំណះអំណាង ថា ធម្មនុញ្ញ របស់ខ្លួន ហាមឃាត់ អង្គភាព មួយ នេះ មិន ឲ្យ ចេញ អន្តរាគមន៍ ឬ សកម្មភាព ណា ដែលមាន លក្ខណៈ នយោបាយ យោធា សាសនា ឫ ពូជសាសន៍ ។

បើតាម ការផ្សាយ របស់ សារព័ត៌មាន Al Jazeera បាននិយាយថា មែនទែនទៅ សេចក្តីស្នើ របស់ អ៉ីរ៉ង់ ទៅ Interpol មិនមែនជា ការទាមទា រ ឲ្យ អង្គភាព ចេញ បញ្ជា ទៅកាន់ រដ្ឋ សមាជិក ឯទៀត នេះ ទៅ ចាប់ លោក ត្រាំ ឡើយ ។ ប៉ុន្តែ វា ជា សំណើសុំ ឲ្យ ដាក់ឈ្មោះ បុគ្គល ទាំងនោះ ក្នុង សេចក្តីប្រកាស ក្រហម (Red notice) ដែលជា កម្រិត ប្រកាស ខ្ពស់បំផុត ។ នៅពេល ប៉ូលីសអន្តរជាតិ ចេញ សេចក្តីប្រកាស ក្រហម វា អនុញ្ញាត ឲ្យ អាជ្ញាធរ ប៉ូលីស នៃ ប្រទេស ផ្សេង ចាប់ខ្លួន បុគ្គល ទាំងនោះ ក្រោម ឈ្មោះ ប្រទេស ដែល ស្នើសុំ ។ ប៉ុន្តែ សេចក្តីប្រកាស ក្រហម នេះ មិន អនុញ្ញាត ឲ្យ មានការ ចាប់ខ្លួន ដោយ បង្ខំ ឬ ធ្វើ បត្យាប័ន ថ្នាក់ដឹកនាំ ប្រទេស ណាមួយ ឡើយ ។ គេ អាច ត្រឹម ដាក់ កំ ហឹ ត លើ ការធ្វើដំណើរ តែប៉ុណ្ណោះ ។

ក្រោយ ទទួលបាន សំណើរ សុំ ឲ្យ ចេញ សេចក្តីប្រកាស ក្រហម ទៅលើ បុគ្គល ណា ម្នាក់ ប៉ូលីសអន្តរជាតិ នឹងធ្វើ ការជួបប្រជុំ ពិភាក្សា ក្នុង គណៈកម្មការ របស់ ខ្លួន ថា តើ គួរ ចែកចាយ ព័ត៌មាន ទាំងនោះ ជាមួយ រដ្ឋ សមាជិក ដែរ ឫ ទេ ។ បន្ថែម ពីនេះ ប៉ូលីសInterpol ក៏ មិន តម្រូវ ឲ្យ ចេញ សេចក្តីប្រកាស ជា សាធារណៈ ដែរ ប៉ុន្តែ ក្នុងករណី មួយចំនួន បុគ្គល ដែល ត្រូវបាន ប្រកាស ក្នុង សេចក្តីជូនដំណឹង ក្រហម ត្រូវ លេចមុខ ក្នុង វេ ប សាយ របស់ Interpol ។

សូមជម្រាបថា នៅ ថ្ងៃទី ២៩ ខែមិថុនា លោក Ali Qasi Mehr រដ្ឋអាជ្ញា អ៉ីរ៉ង់ បានបញ្ជាក់ ឲ្យ ដឹងថា មនុស្ស ចំនួន ៣៦ រូប ក្នុងនោះ មាន លោក ត្រាំ មន្ត្រី នយោបាយ និង យោធា ដែល ពាក់ព័ន្ធ ទៅនឹង អំពើ ឃាតកម្ម លើ ឧ ត្ត ម សេនីយ៍ Qassem Soleimani កាលពី ខែមករា ត្រូវបាន ស៊ើបអង្កេត និង ចេញ ដីការ ឲ្យ ចាប់ខ្លួន តាមរយៈ Interpol ។ ចំពោះ លោក ត្រាំ វិញ អ៉ីរ៉ង់ នឹង បន្ត តាម ចាប់ខ្លួន ដើម្បី កាត់ទោស បើទោះបីជា លោក ចប់ អាណត្តិ ក៏ដោយ ។

ដោយឡែកចំពោះ ការស្នើសុំ របស់ អ៉ីរ៉ង់ ទៅ ប៉ូលីសInterpol នេះ លោក Brian Hook បេសកជន អាមេរិក ទទួលបន្ទុក កិច្ចការ អ៊ីរ៉ង់ នៅ ថ្ងៃទី ២៩ មិថុនា បាន និយាយថា សំណើ នេះ មាន លក្ខណៈ នយោបាយ ហើយ ពុំមាន ទាក់ទង អ្វី ទៅនឹង សន្តិសុខ ជាតិ សន្តិភាព អន្តរជាតិ និង ការលើកកម្ពស់ ស្ថិរភាព ឡើយ ។ ពី ទីក្រុង រី យ៉ា ដ ប្រទេស អា រ៉ា ប៊ី សា អូឌីត លោក Hook បន្ថែមថា វា គ្រាន់តែ ជាការ ឃោសនា នយោបាយ ប៉ុណ្ណោះ ដែល គ្មាន អ្នកណា ខ្វល់ខ្វាយ ឡើយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here