ភ្នំពេញ៖ ពិធីការិនី រតនា ធ្វើឱ្យមហាជននិងមិត្តសិល្បៈមានការភ្ញាក់ផ្អើលដោយសារតែនាងសុខៗស្រាប់តែចំណាយលុយជាច្រើនបង្កើតកម្មវិធី NUNA ចែករង្វាន់ធំមាន ម៉ូតូ ទូរសព្ទដៃ និង ចញ្ចៀនមាស ផលិតផលគ្រឿងថែរក្សាសម្រស់ជាច្រើនឈុតយ៉ាងចម្លែក។

នៅលើបណ្តាញសង្គមហ្វេសប៊ុក មានផេកនិងសារព័ត៌មានផ្សាយផ្ទាល់ បង្ហាញវត្តមានរបស់ពីធីការិនី រតនា សុខៗស្រាប់តែចំណាយលុយរាប់ពាន់ដុល្លារ បង្កើតកម្មវិធីចែករង្វាន់ម៉ូតូ ទូរសព្ទដៃនិងចញ្ចៀនមាស ព្រមផលិតផលថែរក្សាសម្រស់ជាច្រើនឈុត ជូនដល់អ្នកដែលបានទិញផលិតផលរបស់នាង។

ពិធីការិនីរូបនេះបានបញ្ជាក់ថា ដូចការសន្យារបស់នាងសម្រាប់អតិថិជននិងអ្នកគាំទ្ររបស់ផលិតផល NUNA ហើយការចែករង្វាន់ចាប់សន្លឹកឆ្នោតនេះ ពិតជាត្រឹមត្រូវមិនបោកប្រាស់ឡើយ។ រាល់ការជាវ ខាត់ទឹកដោះគោទឹកឃ្មុំ NUNA នឹងអាចធ្វើផ្សងសំណាងយករង្វាន់ ដែលនេះជាការលើកទឹកចិត្តដល់អ្នកប្រើប្រាស់។
នាងបានធ្វើការផ្តល់រង្វាន់ជូនអតិថិជន ពិតប្រាកដមែន មិនសម្តែងឡើយ។ ពេលចាប់បានរកឃើញឈ្នះហើយ តំណាងចែកចាយ NUNA តាមខេត្តនិងតំបន់ទៅជួបផ្ទាល់អ្នកត្រូវពិតៗដ។

អ្នកនាង រតនា បាននិយាយថា នាងថ្លែងអំណរគុណដល់អតិថិជនដែលបានជាវ និង គាំទ្រផលិតផល NUNA ដើម្បីថែរក្សានិងបង្កើនរូបសម្រស់របស់នារីៗខ្មែរយើង។ នាងក៏សប្បាយចិត្តរីករាយជាខ្លាំងនៅពេលឃើញតំណាងចែកចាយទាំងអស់បានបំពេញការងារបានយ៉ាងល្អជាមួយអតិថិជន។ សម្រាប់កម្មវិធីនេះផងដែរ នាងបានផ្តល់រង្វាន់ជូនម្ចាស់ដេប៉ូ ឬ តំណាងចែកចាយតាមតំបន់ ដែលមានអតិថិជនត្រូវរង្វាន់ នាងនឹងផ្តល់ផលិតផលថែរក្សា NUNA ចំនួន១០ឈុត សម្រាប់ទុកលក់។

សូមបញ្ជាក់ថា អ្នកនាង មាស សុវណ្ណរតនា ហៅ “រតនា” ក្នុងឆ្នាំ២០១៩ នាងតែងតែទទួលបានការងារជាពិធីការិនីជាប់រហូត និង ធ្វើការស្នូលរាល់ថ្ងៃជាអ្នកទីផ្សារហើយអ្វីដែលពិសេសសម្រាប់នាងនោះ នាងមកជោគជ័យលើមុខជំនួញអនឡាញ ជាមួយនឹងក្រុមហ៊ុនគ្រឿងសម្អាង NNP។

ក្រោយមកចាប់តាំងពីដើមឆ្នាំ២០២០ នាងកាន់តែមានភាពជឿជាក់ និងទុកចិត្ត ហើយនាងបោះទុនរាប់សិបម៉ឺនដុល្លារ បោះទុនជាមួយអ្នកជំនួញស្រីដ៏ល្បី អ្នកស្រី ទ្រីដាណា ក្លាយម្ចាស់ប្រេន NUNA រហូតទទួលបានការគាំទ្រមានកូនក្រុមនិងតំណាងចែកចាយរហូតជាង៧០០នាក់ទូរទាំងប្រទេស។
ពិធីការិនី រតនា ជាមនុស្សស្រីពូកែធ្វើការងារក្នុងសង្គម ហើយជាភិរយាល្អដែលខំប្រឹងរកទុកដាក់ មិនងាយនឹងទិញរបស់ថ្លៃ ឬ របស់ទំនើប ខណៈនាងជាកូនស្រីអាជីវករនៅខេត្តកំពត។

តារារូបនេះកន្លងមកនាងបានបរិច្ចាកថវិកាផ្ទាល់ជួយដល់អ្នកមានជីវភាពក្រីក្រ ត្រូវបានមហាជនសរសើរថា នាងឧស្សាហ៍ធ្វើការងារសង្គម និង ចូលរួមសកម្មភាពសប្បុរសធម៌ក្នុងពេលមានវិបត្តិជម្ងឺកូវិដ១៩ផ្ទុះឡើងងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here