ក្រុមហ៊ុនអាកាសចរណ៍អូស្រ្តាលី កាន់តាស់ បញ្ឈប់បុគ្គលិក ៦,០០០នាក់ និងបញ្ឈរជើងយន្តហោះ ១០០គ្រឿង ដោយសារ វិបត្តិCOVID-19

អន្តរជាតិ៖ ដោយសារតែវិបត្តិCOVID-19 លោក អាឡេនចយស៍ (Alan Joyce) នាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុនអាកាសចរណ៍អូស្រ្តាលី កាន់តាស់ (Qantas) បានសម្រេចចិត្តកាត់បន្ថយបុគ្គលិក ៦,០០០នាក់ និងបញ្ឈេរជើងយន្ដហោះ ១០០គ្រឿង ក្នុងរយៈពេលយ៉ាងហោចមួយឆ្នាំ ជាផ្នែកមួយ នៃផែនការកាត់បន្ថយការចំណាយជាង ១០ពាន់លានដុល្លារ ។

បើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ ដោយដកស្រង់សម្តីនាយកប្រតិបត្តិ កាន់តាស់ បាននិយាយថា ការសម្រេចចិត្តខាងលើនេះ ក៏ស្ថិតក្នុងផែនការរយៈពេល ០៣ឆ្នាំផងដែរ ដើម្បីជួយសង្រ្គោះក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលី មួយនេះពីវិបត្តិ COVID-19 ដែលជាវិបត្តិដ៏ធំមិនធ្លាប់មានពីមុនមកសម្រាប់ឧស្សាហកម្មទេសចរណ៍។

លោក នាយកប្រតិបត្តិ បន្តថា ដោយសារតែ COVID-19 បុគ្គលិកពាក់កណ្ដាលនៃបុគ្គលិកសរុប ២៩,០០០នាក់របស់ក្រុមហ៊ុន Qantas អាចនឹងបន្តឈប់សម្រាករយៈពេលច្រើនខែទៅមុខទៀត ខណៈក្រុមហ៊ុនរំពឹងថា បុគ្គលិកដែលត្រូវបានអនុញ្ញាតឱ្យឈប់សម្រាក ចាប់តាំងពីខែមីនាមក អាចនឹងត្រឡប់មកធ្វើការវិញនៅចុងឆ្នាំ២០២០នេះ។

សូមជម្រាបថា ចាប់តាំងពីខែមីនាមក ក្រុមហ៊ុន Qantas បានបញ្ឈរជើងយន្ដហោះ ១៥០គ្រឿង ហើយ ១០០គ្រឿងក្នុងចំណោមយន្ដហោះទាំងនេះនឹងនៅតែត្រូវ បញ្ឈរជើងយ៉ាងហោចរយៈពេល ០១ឆ្នាំ៕

Leave a Reply

Your email address will not be published. Required fields are marked *