ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ពលរដ្ឋកម្ពុជា ដែលជានិស្សិត និងពលករចំនួន ១៥៨នាក់ទៀត នឹងធ្វើមាតុភូមិនិវត្តន៍ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ស្អែកនេះ ដោយមានការសហការ និងជួយសម្របសម្រួល របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៉ី ។

អ្នកនាំពាក្យរូបនេះ បានបន្ថែមទៀតថា ពលរដ្ឋខ្មែរទាំង ១៥៨នាក់នោះ នឹងចាកចេញពីទីក្រុងគូឡាឡាំពួរ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ស្អែកនេះ វេលាម៉ោង០៩និង០០នាទីព្រឹក ហើយមកដល់រាជធានីភ្នំពេញ នៅវេលាម៉ោង ០៩ និង៥០នាទីព្រឹក។

សូមបញ្ជាក់ថា ជើងហោះហើរនេះ មានលេខ MH754 ដែលជារបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៉ី ក៏មានអ្នកដំណើរជនជាតិម៉ាឡេស៉ី ២នាក់ផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here