ភ្នំពេញ:ទីតាំងអ៊ីនធើណេត គ្មានយីហោ មួយកន្លែងនៅក្នុងសង្កាត់បឹងត្របែកមិនដឹងថាសមត្ថកិច្ចមូលដ្ឋានខ្សោយរឺក៏ម្ចាស់ខ្លាំងបានជាបង្ក្រាបហើយបើកវិញបាន។

ប្រភពពត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងល្បែងស៊ីសងតាមអ៊ីនធើណេត ដែលសមត្ថកិច្ចបង្ក្រាបនាពេលកន្លង ឥឡូវបើកទទួលភ្ញៀវឡើងវិញនេះមានទីតាំងនៅផ្ទះលេខ1A ផ្លូវលេខ៩៩ ស្ថិតនៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។

ទីតាំងអុីនធើណេតនេះបើកដំណើរការយូរឆ្នាំមកហើយ នាពេលកន្លងមកក៏ឃើញមានសមត្ថកិច្ចចុះមកបង្ក្រាបដែរ តែបានមួយដង្ហើមចង្រិត ទីតាំងល្បែងស៊ីសងតាមអនឡាននេះបើកលេងវិញដដែល មិនដឹងថាសមត្ថកិច្ចមូលដ្ឋានខ្សោយរឺក៏ម្ចាស់ខ្លាំងបានជាបង្ក្រាបហើយបើកវិញបាន ដែលបង្កភាពអណាធិបតេយ្យនិងភាពភ័យខ្លាចដល់ប្រជាពលរដ្ឋព្រោះទីតាំងប្រមូលផ្ដុំទៅដោយក្មេងស្ទាវមិនតែប៉ុណ្ណោះទីតាំងនេះអាចជាកន្លែងប្រើប្រាស់និងចែកចាយគ្រឿងញៀនទៀតផង។

សូមបញ្ជាក់ផងដែរថាទីតាំងអុីនធរណេតបើកបង្កប់ល្បែងសុីសងបើកដំណើរការបានយ៉ាងរលូនបើទោះបីអភិបាលរាជធានីភ្នំពេញចេញបទបញ្ជារអោយអាជ្ញាធរទាំង១៤ខណ្ឌចុះបង្ក្រាបបទល្មើសល្បែងសុីសងគ្រប់ប្រភេទដែលជ្រកក្រោមស្លាកអុីធរណេតយ៉ាងម៉ឺងម៉ាត់យ៉ាងណាក៏ដោយហាក់ដូចជាមិនខ្លាចញញើតពីសេចក្ដីណែរនាំរបស់ឯកឧត្ដមឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញឡើយ។
ប្រជាពលរដ្ឋស្នើសុំដល់លោក ថេង សុថុលអភិបាលនៃគណៈអភិបាលខណ្ឌចំកាមនសូមមេត្តាមានវិធានការចុះពិនិត្យនិងបង្ក្រាបទីតាំងទាំងនេះផងព្រោះបទល្មើសកើតមានរាល់ថ្ងៃគឺកើតចេញពីល្បែងសុីសងទាំងនេះឯង៕

LEAVE A REPLY

Please enter your comment!
Please enter your name here