សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចទូរសព្ទ

ភ្នំពេញ:សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចទូរសព្ទ័ កាលម៉ោង១០ព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០ នៅចំណុចផ្ទះលេខ៣៦៩ ផ្លូវជាតិ លេខ៥ ភូមិ មិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ

លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ កែវ ពន្លឺ អាយុ៣៦ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ (មានសារធាតុញៀន) ។ចំណែក ជនរងគ្រោះ ឈ្មោះ ធឿន ជានីតា ភេទស្រី អាយុ ១៨ ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅ កន្លែងកេីតហេតុ
សំភារៈ បាត់បង់ទូរសព្ទ័ម៉ាក់Iphone 6+

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ម៉ោង ៦ ជនរងគ្រោះបានដាក់ទូរសព្ទ័សាកថ្មនៅផ្ទះជិតជណ្តេីរ ត្រូវជនសង្ស័យចូលលួចយកហេីយ ក៏គេចខ្លួនបាត់ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ សមត្ថកិច្ច បានបេីកការស្រាវជ្រាវ កំណត់បានអត្តសញ្ញាណជនសង្ស័យ រហូតឈានដល់ការឃាត់ខ្លួន បាននៅម៉ោង១០ព្រឹកថ្ងៃខែឆ្នាំដដែល នៅចំណុចផ្លូវព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្រោយឃាត់ខ្លួនជនសង្ស័យបានប្រាប់ថាបានយកទូរស័ព្ទទៅប្រគល់អោយឈ្មោះអាឡេវ យកទៅបញ្ចាំ ហេីយឈ្មោះនេះបានគេចបាត់។

បច្ចុប្បន្នជនសង្ស័យ កំពុងសាកសួរយកចម្លេីយ ដេីម្បីកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវីធី៕

Leave a Reply

Your email address will not be published. Required fields are marked *