ភ្នំពេញ ៖​ ជនសង្ស័យ ដែលជាស្រ្តីជើងកាងមួយរូបបានតដៃ និងក្របួចកអាវនគរបាលព្រហ្មទណ្ឌកម្រិតស្រាលក្រសួងមហាផ្ទៃ ពេលដែលនគរបាលចុះឃាត់ខ្លួនស្រ្តីរូបនេះតាមដីការបញ្ជាឲ្យចូលខ្លួន ពីព្រះរាជអាជ្ញារ នៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុធា ពីបទគំរាមកំហែង ជេរប្រមាថសាធារណៈតាមហ្វេសបុកនាពេលកន្លងទៅនោះត្រូវបានគេរាយការណ៍ថា មានគេរត់ការឲ្យមានការរួចខ្លួននោះ បានដើរអួតក្អេងក្អាង អាងខ្នង ហើយមិនព្រមចូលតុលាការតាមដីការបញ្ជានោះឡើយ ខណៈដីការបញ្ជានេះមានរយៈពេលជាយូរមកហើយនោះជនសង្ស័យដែលជាស្រ្តីមានចរឹកដូចស្រីជើងកាងនោះមានឈ្មោះ យឹម អេង ភេទ ស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទូលគោក រាជធានីភ្នំពេញ ហើយត្រូវបានប្រតាយប្រតបជាមួយសមត្ថកិច្ចនគរបាល ខណៈដែលនគរបាលចុះឃាត់ខ្លួននៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ នៅចំណុចផ្សារបាត់ដឹងឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

មិនទាន់ទាំងចូលខ្លួនតាមដីការរបស់តុលាការរាជធានីភ្នំពេញឲ្យចូលខ្លួនផងនោះ ស្រាប់តែមានមន្រ្តី ម្នាក់បានរត់ការទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំឲ្យស្ត្រីរូបនេះរួចផុតពីទោស ដែលស្រ្តីរូបនេះបានប្រព្រឹត្តនាពេលកន្លងទៅ ដោយសារតែខ្លួនអាងមានលុយច្រើននោះ ហើយជាងនេះទៅទៀតស្រ្តីរូបនេះ នៅបន្តមានសេរីភាព ដើរអួតក្អេងក្អាង ប្រាប់អ្នកដទៃថាខ្លួនមានខ្នងធំហើយតុលាការ និងនគរបាលមិនហ៊ានធ្វើអ្វីដល់គេនោះទេ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ កន្លងទៅថ្មីៗនេះមន្រ្តីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរបស់ក្រសួងមហាផ្ទៃបានចុះនាំខ្លួនស្រ្តីដែលមានឈ្មោះខាងលើនេះ គឺបន្ទាប់ពីមានដីការបញ្ជាឲ្យចូលខ្លួនពីព្រះរាជអាជ្ញារ នៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុធា នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ ក្រោយពីមាន ពាក្យបណ្តឹងពីជនរងគ្រោះ ឈ្មោះឡេង ម៉ូវ អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ មានអាស័យដ្ឋានបច្ចុប្បន្ននៅភូមិបាត់ដឹងឃុំក្សេមក្សាន្ត ស្រុក ឧដុង្គ ខេត្តកំពង់ស្ពឺ។ ខណៈដែលនគរបាលចុះអនុវត្តដីការស្រ្តីរូបនេះ និងប្តីរួមទាំងបក្សពួកបីបួននាក់ទៀតមកស្រែកឲ្យសមត្ថកិច្ច និងរារាំងកម្លាំងសមត្ថកិច្ចជាដើមនោះ។

យោងតាមពាក្យបណ្តឹងបានបញ្ជាក់ថា ស្រ្តីដែលជាជនសង្ស័យរូបនេះបានជេរប្រមាថ និងគំរាមកំហែងជាសាធារណៈដល់ជនរងគ្រោះដែលជាមនុស្សចាស់ ដោយសារតែខ្លួនអាងមានលុយ ហើយស្រ្តីម្នាក់ នេះក៏ជាអ្នកមានរឿងអាស្រូវជាច្រើនទាក់ទងនឹងករណីដីធ្លីផងដែរ។

តាមពាក្យបណ្តឹងពីជនរងគ្រោះ បានប្តឹងដល់ស្រ្តីរូបនេះ ឲ្យមានការសូមទោសជាសាធារណៈ និងទាមទារសេវាកម្មផ្លូវច្បាប់ ថ្លៃទាមទាខាតបង់ពេលវេលា សំណងជំងឺចិត្ត ការប៉ះពាល់ដល់កិត្តិយសកេរ្តិ៍ឈ្មោះ សេចក្តីថ្លៃថ្នូ និងការខូចខាតប្រយោជន៍ផ្សេងៗចំនួនមួយលានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here