ភ្នំពេញ ៖ យោងតាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍មកថា មានសង្វៀនជល់មាន់ និងល្បែងអាប៉ោង បៀរ ខុសច្បាប់មួយកន្លែង កំពុងដំណើរការបើកលេងយ៉ាងរលូន សង្ស័យតែម្ចាស់សង្វៀន សែនព្រេន អាជ្ញាធរនឹងសមត្ថកិច្ច ខណ្ឌច្បារអំពៅ ត្រូវអស់ហើយមើលទៅ ទើបមិនឃើញអាជ្ញាធរ មានសមត្ថកិច្ច មិនហ៊ានធ្វើការបង្ក្រាប និងបណ្តោយឲ្យបើកលេងបានយ៉ាងគគ្រឹកគគ្រេងទៀតផង។ សូមបញ្ជាក់ថា ទីតាំងខាងលើនេះ ស្ថិតនៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពច្បាស់ការណ៍ពីរបងប្អូនពលរដ្ឋបានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងឲ្យបានដឹងថា! ទីតាំងសង្វៀនខុសច្បាប់មួយកន្លែងបានដំណើរការបើកលេង បានយ៉ាងរលូន ដោយមានអ្នកញៀនល្បែងទាំងជាច្រើនបាននាំគ្នាភ្នាល់ចាក់លុយក្នុងមួយគូៗយ៉ាងសន្ធឹកសន្ធាប់ ជាក់ស្ដែង ទីតាំងល្បែងស៊ីសងខុសច្បាប់មួយនេះ បានបើកលេងយ៉ាងគគ្រឹកគគ្រេងដោយពុំមានអាជ្ញាធរឬសមត្ថកិច្ចណាហ៊ានចុះហាមឃាត់ ឬមានវិធានការបង្ក្រាបម្តងណានោះឡើយ។

ពលរដ្ឋបាននាំគ្នាដាក់ការសង្ស័យទៅលើអាជ្ញាធរឬសមត្ថកិច្ចអាចបានទទួលលាភសក្ការៈណាមួយពីម្ចាស់ទីតាំងល្បែងស៊ីសងមួយនេះហើយ ទើបបានជាមិនហ៊ានធ្វើការបង្រ្កាប។

ប្រភពពីពលរដ្ឋបានឲ្យដឹងទៀតថា! មានមនុស្ស ឈរចាំមើលផ្លូវបិទព័ត៌មានហើយមានអ្នកខ្លះទៀតឈរចាំសម្របសម្រួលនេះហើយគេហៅថាយុទ្ធសាស្ត្រឈ្នះឈ្នះ។

ព្រមជាមួយគ្នានោះប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះ ក៏បានសំណូមពរដល់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ គួរតែមានចំណាត់ការក្តៅបញ្ជារកម្លាំងក្រោមឱវាទចុះមកត្រួតពិនិត្យនៅទីតាំងបើកល្បែងស៊ីសងខាងលើ និងមានវិធានការបង្ក្រាបទាន់ពេលវេលា។

ជុំវិញរឿងល្បែងស៊ីសងនេះ ខាងសារព័ត៌មានយើងរងចាំបកស្រាយរឺបំភ្លឺរៀងរាល់ម៉ោងធ្វើការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here