ភ្នំពេញ ៖ ល្បែងស៊ីសងដែលមានសុទ្ធតែស្លុតម៉ាស៊ីនជាច្រើនគ្រឿង និងទូបាញ់ត្រីប្រៀបដូចជាកាស៊ីណូដ៏ធំមួយកន្លែង មានទីតាំងស្ថិតនៅលើផ្សារ. (ស៊ីធីម៉ល) ជាប់នឹងរបងពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ កាលពីកន្លងទៅ ត្រូវបានអាជ្ញាធរខណ្ឌ៧មករា ចុះបង្ក្រាបម្ដងរួចមកហើយ ប៉ុន្តែមិនទាន់បានប៉ុន្មានផង ស្រាប់តែពេលនេះ បើកដំណើរការឡើងវិញយ៉ាងរលូនជាធម្មតា ។

បើតាមប្រភពពីមន្ត្រីមូលដ្ឋាន កន្លែងនេះអាចបើកបានគឺដោយសារតែមានអ្នករត់ការដែលប្រភពបញ្ជាក់ថា ខ្នងជាអ្នកធំហើយស្គាល់អ្នកកាសែតទៀត ។

ការបើកកន្លែងលេងហ្គេមបាញ់ត្រីនៅចំពីមហខអគារនៃសាលាដំបូងនេះ បានបង្ហាញពីការអស់ជំនឿលើអាជ្ញាធរខណ្ឌដែលបង្ក្រាបប្រៀបបាន គីប្រដូចគេគោះទឹកដើម្បីបង្អើលត្រី ឬមានខណៈបនល្បែងសុីសងជាប្រភពផ្តើមចេញបង្កើតឱ្យមានបទល្មើស។

ហើយបើធ្វើដូច្នេះ តើការអនុវត្តលើគោលការណ៏ភូមិ-សង្កាត់ មានសុវត្ថិភាពមានប្រសិទ្ធភាពដែរឬយ៉ាងណា ? ចំណុចនេះហើយដែលនាំ កើតជាចម្ងល់ថា តើអាជ្ញាធរពាក់ បានដឹងឬវិធានការ ទប់ស្កាយ់មេបនល្បែងខ្លាំងដែរប្ញទេ..?

ពាក់ពន្ធ័ការបើកកន្លែងល្បែងស៊ីសងនេះដែររាជរដ្ឋាភិបាល ធ្លាប់បានចេញសារាចរបិទ អនឡាញ ម៉ាសុឺនអេឡិចត្រូនិកនសពេលកម្លងមកកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ពោល គឺបនល្បែងអនឡាញ អិុនធើណេត តាមរយៈការបើកអិុនធើណេតធម្មតា តែខាងក្នុងជាប្រភេទល្បែងសុីសងពេញបន្ទុក ត្រូវបានហាមឃាត់ ។

ហើយពាក់ព័ន្ធនឹងករណីទីតាំងល្បែងស៊ីសងខាងលើនេះលោក អ៊ុន ភារម្យ នាយប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់វាលវង់បានប្រាប់ឲ្យដឹងថា៖ គាត់បានទទួលដំណឹងថាមានលេង តែមិនទាន់មានពេលឡើងទៅត្រួតពិនិត្យផ្ទាល់ទេ។

ចំណែកលោក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករាបានឲ្យដឹងថាចាំគាត់រាយការណ៍ទៅលោកអភិបាលខណ្ឌសិន ព្រោះបើគាត់ចុះទៅគឺចុះជាលក្ខណៈគណៈបញ្ជាការឯកភាព។ ដោយឡែក លោកលីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករាមិនអាចសុំធ្វើការបកស្រាយដល់បណ្តាញអ្នកសារព័ត៌មានបានទេ ពាក់ពន្ធ័នឹងករណីបើកទីតាំងល្បែងស៊ីសងដ៏ធំនៅក្នុងផ្សារ(ស៊ីធីម៉ល)ខាងលើនេះ ដោយទូរស័ព្ទចូលមិនមានអ្នកទទួល។

បញ្ហាទាំងនេះហើយ ជាមូលហេតុអាចដំណើរការបានដដែល គឺបង្ក្រាបហើយ បើកវិញ គឺជារឿងសាមញ្ញដែលសមត្ថកិច្ច អាជ្ញាធរខណ្ឌ ៧មករា ទុកជាវប្បធម៌រកចំណូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here