អន្តរជាតិ៖ យោងតាមការចេញផ្សាយដោយ BBC នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ បាននិយាយថា សម្រាប់ព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula 1 នៅប្រទេសជប៉ុន សិង្ហបុរី និងអាស៊ែបៃហ្សង់ ត្រូវបានសម្រេចលុបចោលជាផ្លូវការហើយ ក្រោយធ្វើការសម្រេចកាលពីថ្ងៃសុក្រ ទី១២ ខែមិថុនានេះ ដែលបញ្ហាបច្ចុប្បន្នពិភពលោកកំពុងជួបដោយមិនប្រកដប្រជា ។

ដោយសារតែវិបត្តិ COVID0-19 កំពុងរីករាលដាលពេញពិភពលោកនោះ រដ្ឋាភិបាលជប៉ុនបានប្រកាសហាមឃាត់មិនឲ្យការធ្វើដំណើរលក្ខណអន្តរជាតិជាច្រើន ទើបធ្វើឲ្យការប្រកួត Formula 1 Grand Prix ទាំង៣ ដែលត្រៀមធ្វើឡើងនាទីក្រុង Suzuka របស់ជប៉ុន ត្រូវបានលុបចោលផងដែរ ។

គួរបញ្ជាក់ថា ខណៈត្រូវបានទាមទារឲ្យមានភ្លើងខៀវចំពោះគ្រោងការចាប់ផ្តើមការប្រណាំងនៅអូស្រ្តាលី និងប្រទេដម៉ូណាកូផងដែរគ្រាដែលការប្រកួតនៅជប៉ុន និងសិង្ហបុរី គឺជាព្រឹត្តិការណ៍ដែលមានកិត្យានុភាព និងប្រជាប្រិយនៅលើកាលបរិច្ឆេទ៕

LEAVE A REPLY

Please enter your comment!
Please enter your name here