កម្ពុជាមានខេត្ត ចំនួន ៥ ដែលនាំមុខគេក្នុង ការផលិត ស្រូវ នៅក្នុង ឆ្នាំ ២០១៩

ភ្នំពេញ ៖ លោក វេ ង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានបញ្ជាក់ នៅក្នុង គណនី ហ្វេ ស ប៊ុ កផ្ទាល់ខ្លួនកាលពីថ្មីៗនេះថា ខេត្ត ចំនួន ៥ នៅ កម្ពុជា គឺ ខេត្តព្រៃវែង បាត់ដំបង តាកែវ បន្ទាយមានជ័យ និង ខេត្តកំពង់ធំ ជា ខេត្ត នាំមុខគេ ក្នុង ការផលិត ស្រូវ នៅក្នុង ឆ្នាំ ២០១៩ ។

យោងតាម របាយការណ៍ ដដែល រដ្ឋមន្ត្រី កសិកម្ម បាន បង្ហោះ ភ្ជាប់ ជាមួយនឹង សំណេរ របស់ខ្លួន ក្នុងចំណោម ខេត្ត ទាំង ៥ នេះ អាច ផលិត ស្រូវ ចំនួន ៥.៦១៣.០០០ តោន ។ ក្នុងនោះ ខេត្តព្រៃវែង ផលិត ស្រូវ បាន ច្រើនជាងគេបង្អស់ គឺ ចំនួន ១.៣៦៥.០០០ តោន ។ បន្ទាប់មក គឺ ខេត្តបាត់ដំបង ដែល ផលិត ស្រូវ បាន ចំនួន ១.២៣៧.០០០ តោន ។ ខេត្តតាកែវ ផលិត បាន ១.២០៩.០០០ តោន ។ ខេត្តបន្ទាយមានជ័យ ផលិត បាន ចំនួន ៩២៩.០០០ តោន ។ និង ខេត្តកំពង់ធំ ផលិត ស្រូវ បាន ចំនួន ៨៧០.០០០ តោន នៅក្នុង ឆ្នាំ ២០១៩ ។

តាម របាយការណ៍ ដដែល កម្ពុជា ផលិត ស្រូវ បាន ចំនួន ១០.៨៨ លាន តោន ឆ្នាំ ២០១៩ និង នៅសល់ ស្រូវ សម្រាប់ នាំចេញ ប្រមាណ ៥.៧៦០.០០ តោន ៕

Leave a Reply

Your email address will not be published. Required fields are marked *