អន្តរជាតិ៖ ក្នុង កិច្ច សម្ភាស ជាមួយ ទូរទស្សន៍ Fox News ដែល ផ្សាយ នៅ យប់ ថ្ងៃទី ១២ ខែមិថុនា លោក ត្រាំ បង្ហើប ថា លោក នឹង ចាក ចេញពី សេត វិមាន តាម សម្រួល ប្រសិន លោក ចាញ់ ក្នុងការ បោះឆ្នោត ប្រធានាធិបតី នៅខែវិច្ឆិកា ខាងមុខនេះ ។ លោក ត្រាំ បញ្ជាក់ ដូច្នេះ ថា ៖ « ច្បាស់ ណាស់ ប្រសិនបើ ខ្ញុំ មិន ឈ្នះ គឺ ខ្ញុំ មិន ឈ្នះ ហើយ ។ ខ្ញុំ មានន័យថា នឹង បន្ត ទៅមុខ និង ធ្វើ អ្វី ផ្សេង វិញ ។ » លោក ត្រាំ ថែមទាំង និយាយថា បរាជ័យ របស់លោក ជា រឿង សោកសៅ សម្រាប់ អាមេរិក ព្រោះ បក្ស ប្រជាធិបតេយ្យ ចង់ បំបាត់ នាយកដ្ឋាន ប៉ូលីស ហើយ មិន ធ្វើ អ្វី ដើម្បី ដោះស្រាយ កុបកម្ម ឡើយ ។

ប្រធានាធិបតី អាមេរិក ដូ ណា ល់ ត្រាំ និយាយ បែបនេះ ជាការ តប ទៅនឹង បេក្ខជន ប្រធានាធិបតី បក្ស ប្រជាធិបតេយ្យ លោក ចូ បៃ ឌិន ដែល បង្ហាញ ក្ដីបារម្ភ ថា លោក ត្រាំ នឹងមិន ចេញពី សេត វិមាន ដោយ ងាយ ឡើយ នៅ ចាញ់ឆ្នោត នោះ ។

ក្រុម ប្រជាធិបតេយ្យ ទំនងជា អស់ ក្ដីបារម្ភ លើ ការ ក្រាញ អំណាច របស់លោក ដូ ណា ល់ ត្រាំ បន្ទាប់ពី ប្រធានាធិបតី រូបនេះ ប្រកាសថា នឹង ចាកចេញ តាម សម្រួល ក្នុងករណី ចាញ់ ការបោះឆ្នោត ជ្រើសរើស ប្រធានាធិបតី នៅ ខែវិច្ឆិកា ។ លោក ត្រាំ ដែល តំណាង បក្ស សាធារណរដ្ឋ នឹងត្រូវ តតាំង ជាមួយ គូប្រជែង សំខាន់ មកពី បក្ស ប្រជាធិបតេយ្យ លោក ចូ បៃ ឌិន ដែលជា អតីត អនុ ប្រធានាធិបតី សម័យ លោក បា រ៉ា ក់ អូ បា ម៉ា ។

លោក បៃ ឌិន បាន រិះគន់ លោក ត្រាំ មិន ដាច់ ពី មាត់ លើ បញ្ហា ជាច្រើន រាប់ទាំង ការឆ្លើយតប នឹង ករណី ស្លាប់ របស់ បុរស ជនជាតិ អាមេរិក – អាហ្វ្រិក ច ច ហ្វ្ល យ ដែល នាំ ឲ្យ មាន បាតុកម្ម ពេញ អាមេរិក ផងដែរ ។ ក្នុង កិច្ច សម្ភាស មួយ កាលពី ពាក់កណ្ដាល សប្ដាហ៍ នេះ លោក បៃ ឌិន និយាយថា ក្ដីបារម្ភ តែមួយគត់ របស់លោក គឺ ប្រធានាធិបតី ត្រាំ ព្យាយាម លួច លទ្ធផល ការបោះឆ្នោត ។ លោក ថែមទាំង លើកឡើងថា បើ លោក ត្រាំ រឹងរូស នឹងត្រូវ កងទ័ព អាមេរិក អូស ចេញពី សេត វិមាន ទៀតផង ។

ក្នុង ការស្ទង់មតិ កន្ល ង មក លោក បៃ ឌិន ទទួល សំឡេង នាំមុខ លោក ត្រាំ បន្តិច ។ ប៉ុន្តែ លោក ត្រាំ នៅតែមាន ប្រជាប្រិយភាព ដដែល ក្នុង ដំណើរ ឆ្ពោះទៅកាន់ ការបោះឆ្នោត ខែវិច្ឆិកា ។ អ្នកនាំពាក្យ សេត វិមាន Kayleigh McEnany និយាយថា លោក ត្រាំ ទន្ទឹង ចាំ ខែវិច្ឆិកា និង ថា បើ ចាញ់ឆ្នោត មែន លោក ត្រាំ ក៏ ទទួលយក លទ្ធផល ដែរ ។

សូមជម្រាបថា ទាក់ទង ការបោះឆ្នោត វិញ អ្នកជំនាញ បានបង្ហាញ ក្ដីបារម្ភ ចំពោះ ការកើនឡើង ការបោះឆ្នោត តាម អ៊ី ម៉ែ ល ខណៈ ជំងឺ COVID-19 មិនទាន់ ទៅណា ។ អ្វីដែល បារម្ភ នោះ គឺ បញ្ហា បច្ចេកទេស ដែល អាច កើតឡើង ដូចជា ការផ្ញើ លទ្ធផល មិនទាន់ ពេល រាប់ សន្លឹកឆ្នោត ឬក៏ ការរាប់ មិន ត្រឹមត្រូវ ដែល សុទ្ធតែ អាច នាំ ឲ្យ មានការ តតាំង ផ្លូវច្បាប់ ចំពោះ លទ្ធផល បោះឆ្នោត ទាំងមូល ៕

LEAVE A REPLY

Please enter your comment!
Please enter your name here