ភ្នំពេញ ៖ ថ្នាក់ដឹកនាំនៃក្រុមហ៊ុនគ្រប់គ្រងដំណើរពាណិជ្ជកម្មនៃNEW CITY WALK រួមជាមួយនឹងអ្នកតំណាងពាណិជ្ជករម៉ាកផលិតផលល្បីក្នុងនិងក្រៅប្រទេស បានរៀបចំ ពិធីចុះហត្ថលេខាពាណិជ្ជករ NEW CITY WALK ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មខ្នាតធំដែលមានទំហំជិត៥ម៉ឺនម៉ែត្រការ៉េ ដែលមានតែមួយគត់ក្នុងខណ្ឌជ្រោយចង្វារ ត្រូវបានរៀបចំពិធីចុះហត្ថលេខា កាលពីល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០។

លោកឡ(LUO)តំណាងឲ្យក្រុមហ៊ុនគ្រប់គ្រងដំណើរពាណិជ្ជកម្មNEW CITY WALKបានថ្លែងសុន្ទរកថាស្វាគមន៍ បានបង្ហាញពីភាពស្វាគមន៍ដ៏កក់ក្តៅ និងថ្លែងអំណរគុណដ៏ស្មោះជូនចំពោះពាណិជ្ជករ ស្ថានភាពនៃពិធីមានភាពអ៊ូអរ និងគាំទ្រយ៉ាងខ្លាំង បានយល់ស្របជាមួយប្រសាសន៍របស់លោកដែលបានលើកឡើងថា កៀកស្មាគ្នាឈ្ពោះទៅមុខ យកជម្នះនាពេលអនាគត។ បន្ទាប់មកលោកជូ(Zhu)បានធ្វើបទបង្ហាញ ដោយបានលើកឡើងនូវពាក្យស្វាគមន៍ថា ខ្ញុំសូមស្វាគមន៍ និងគោរពអញ្ជើញពាណិជ្ជករដែលមានគំនិតពាណិជ្ជកម្មខ្ពស់ និងម៉ាកផលិតផលល្បីសហការជាមួយយើងខ្ញុំជាមួយគ្នា។

NEW CITY WALK មានទីតាំងល្អ ជាប់ផ្លូវជាតិលេខ៦ដែលមានលំហូរមនុស្សច្រើន នាពេលអនាគតនឹងក្លាយជាទីក្រុងរណបកម្រិតខ្ពស់គ្មានគូប្រៀប ក្រុមអ្នកចំណាយនឹងប្រមូលផ្តុំនៅទីនេះ ដែលមានចំនួន១លាននាក់នៃក្រុមអ្នកចំណាយក្នុងរាជធានីភ្នំពេញ និងភ្ញៀវទេសចរចំនួន៣លាននាក់ ជាកម្លាំងចំណាយខ្លាំងបំផុត នឹងធ្វើឲ្យកាន់តែមានភាពអ៊ូអរខ្លាំង។ ផែនការអនាគតនៃNEW CITY WALKនឹងពាំនាំអត្ថប្រយោជន៍កាន់តែច្រើន ទម្រង់នៃblock+mallជាទីពេញចិត្តនៃក្រុមអ្នកចំណាយ។ ខ្ញុំពិតជាសប្បាយរីករាយពេលដែលឃើញអ្នកទាំងអស់គ្នាបានចូលមកសហការជាមួយNEW CITY WALKភ្នំពេញដូចគ្រួសារតែមួយ យើងក្តោបក្តាប់ឲ្យជាប់ជាមួយឱកាសនេះ ក្នុងពាក្យសម្តីបង្កប់នូវភាពត្រេកអរនិងអំណរគុណជាខ្លាំង។

NEW CITY WALK មជ្ឈមណ្ឌលពាណិជ្ជកម្មខ្នាតធំដែលមានទំហំជិត៥ម៉ឺនម៉ែត្រការ៉េ ដែលមានតែមួយគត់ក្នុងខណ្ឌជ្រោយចង្វារ ដែលទទួលបានការស្វាគមន៍ខ្លាំងមុនពេលបើកសម្ពោធ។ មុនពេលកម្មវិធីចុះហត្ថលេខា គម្រោងយើងខ្ញុំទទួលបានការស្វាគមន៍ខ្លាំងដោយលក់អស់៣០០យូនីតក្នុងរយៈពេលតែ២ថ្ងៃប៉ុណ្ណោះ។ NEW CITY WALK ភ្នំពេញជាអគារពាណិជ្ជកម្មកម្រិតខ្ពស់ដែលបានបញ្ចូលទាំងការលំហែកាយកម្សាន្ត និងការរស់នៅជាតួខ្លួនតែមួយ មានទីតាំងក្នុងខណ្ឌជ្រោយចង្វា នាពេលអនាគតរឹតតែជាទីក្រុងរណបដ៏ត្រចះត្រចង់ថែមមួយកម្រិត ក្រុមអ្នកចំណាយនឹងប្រជុំនៅទីនេះ ក្រុមអ្នកចំណាយកើនដល់១លាននាក់ ភ្ញៀវទេសចរណ៍៣លាននាក់ ជាកម្លាំងចំណាយអស្ចារ្យ និងមានការគាំទ្រច្រើន។

NEW CITY WALK ភ្នំពេញមានទំហំតូច តម្លៃសរុបទាប បង្វិលឆាប់រហ័ស អត្រាអត្ថប្រយោជន៍ទទួលបានខ្ពស់ និងលក្ខណៈពិសេសផ្សេងទៀត តម្លៃសរុបចាប់ពី១.៨៨ម៉ឺនដុល្លារសហរដ្ឋអាមេរិក ថ្ងៃ១ ឧសភា ឆ្នាំ២០២១នឹងសម្ពោធជាផ្លូវការ ទន្ទឹងរង់ចាំអត្ថប្រយោជន៍ដែលទទួលបានក្នុងរយៈពេលខ្លីយ៉ាងឆាប់រហ័ស ជាជម្រើសទីមួយនៃការវិនិយោគទ្រព្យធនអចលនទ្រព្យសម្រាប់ក្រុមវរជន។ ទិញភ្លាមទទួលបានសិទ្ធិគ្រប់គ្រងឥតដែនកំណត់ មានសិទ្ធិគ្រប់គ្រងអចលនទ្រព្យNEW CITY WALKជារៀងរហូត ទិញលក់ដោយសេរី វិនិយោគNEW CITY WALKភ្នំពេញជាប្រាក់ដុល្លារកំណត់ ជាជម្រើសដ៏ខ្លាំងសម្រាប់អចលនទ្រព្យនៃទ្រព្យសកម្ម។

រាជធានីភ្នំពេញ នៃប្រទេសកម្ពុជាបានឈរលំដាប់ថ្នាក់លេខ១លើតម្លៃកើននៃវិស័យអចលនទ្រព្យក្នុងឆ្នាំ២០១៨ អត្រាកំណើនរហូតដល់១៦.៧% អត្រាអត្ថប្រយោជន៍នៃការវិនិយោគប្រចាំឆ្នាំគឺ២៩.៤%។ NEW CITY WALKភ្នំពេញជាពាណិជ្ជកម្មដែលមានសមត្ថភាពក្នុងវិស័យអចលនទ្រព្យធំទាំង៣ និងមានសមត្ថភាពវិវឌ្ឍខ្លួនដ៏ខ្លាំងក្លា អត្រាអត្ថប្រយោជន៍នៃប្រាក់ជួលមានចំនួន៨%។

នាពេលអនាគត NEW CITY WALKរាជធានីភ្នំពេញនឹងមានកាតព្វកិច្ចក្នុងសង្គម និងជំរុញការអភិវឌ្ឍន៍ក្នុងរាជធានី បង្កើតជាទ្រព្យសម្បត្តិក្នុងទីក្រុង ទាក់ទាញវិបុលភាពក្នុងរាជធានីភ្នំពេញ! សង្ឃឹមថាប្រជាពលរដ្ឋដែលមានបំណងទទួលបានអត្ថប្រយោជន៍កាន់តែច្រើនអាចរួមដំណើរជាមួយយើង ពួតដៃគ្នាយកជម្នះនាពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here