ភ្នំពេញ ៖ ស្ងាត់ៗ បែកធ្លាយដំណឹងថា ផ្កាយពីរ ភឺន ផល្លា មាន (ស.ជ.ណ) គ្រប់ដណ្តប់លើបឹងធំដែលជាឡូត៌នេសាទ៥ បឹងធំ ដែលស្ថិតក្នុងឃុំប្រសាទ ស្រុកស្អាងខេត្តកណ្តាល ដែលជាដែនឡូត៌នេសាទនិងជម្រកត្រីពងកូន ជាឃ្លាំងស្តុបទឹក និងការពារទឹកជំនន់ ជាដើម ត្រូវបានលោក ភឺន ផល្លា ដាក់កម្លាំងចុះកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ធ្វើសកម្មភាពបោះទីតាំង ដើម្បីធ្វើជាកម្មសិទ្ទ ដោយប្រភពពលរដ្ឋបាននិយាយថា លោក ភឺន ផល្លា មាន (សជណ)នៅនិងដៃ។

ប្រភព ពីពលរដ្ឋ បានបន្តថា ក្នុងរយៈ២.៣ថ្ងៃនេះ មានបក្សពួកលោក ភឺនផល្លា ទៅបោះទីតាំងដោយមិនមានប្រជាជនរដ្ឋណាអាចទៅរកខ្ចៅខ្យងបេះត្រគួនឬនេសាទត្រីទទួលទាននៅចំណុចបឹងធំនោះបានទៀតឡើយ។

ដោយលោក ភឺន ផល្លា បានដាក់កម្លាំងមួយក្រុម អោយមើលការខុសត្រូវគ្រឿងចក្រ នៅទីនោះ យ៉ាងសម្បើមដៃ ដែលមានឈ្មោះដូចខាងខាងក្រោមនេះ 1.យ៉េត ឈុន 2.ស្រ៑ាង សេង 3.អូន ណាក់ 4.ពុធ ប៊ុនហ៊ី 5.ត្រុង ផ្លេង 6.ស្រ៑ាង ខា 7.ថួន ផល 8.លី ចាន់ម៉េង។ ឈ្មោះខាងលើជាអ្នករៀបចំជូន លោក ភឺន ផល្លា ហើយប្រសិនបើ (សជណ)គ្របយកដីបឹងរបស់រដ្ឋមែននោះប្រជាពលរដ្ឋតំបន់នោះដែលរកទទួលទានតែ របរ នេសាទមានតែស្លាប់ដោយសារដាច់ពោះជាមិនខាន។

តំណាងក្រុមហ៊ុន លោក ភឺន ផល្លា បានឲ្យដឹងតាមទូរសព្ទ័កាលពីរសៀលថ្ងៃទី៦មិថុនាឆ្នាំ២០២០ថា ដីនៅប្រាសាប្រាំស្រុកស្អាងនោះយើងបោះតង់ដើម្បីការពារគ្រឿងចក្រសម្រាប់ឈូសឆាយមែនព្រោះ ខាងជំនាញពាក់ពន្ធ័និងភូមិ ឃុំ ស្រុក ខេត្តបានចុះវាស់វែងរួចហើយ។

ពាក់ពន្ឌ័កណីនេះដែរអ្នកយកព័ត៌មានយើងមិនអាចសុំបំភ្លឺឬពន្យល់ពីលោក ញឹម វណ្ណឌិន បាននោះទេ ដោយទូសព្ទ័ចូលច្រើនសារតែពុំមានអ្នកទទួល៕

LEAVE A REPLY

Please enter your comment!
Please enter your name here