ទីក្រុងម៉ូស្គូ៖ នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២០នេះអាជ្ញាធរសុខាភិបាលរុស្ស៊ី បានប្រកាសថា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយរកឃើញឆ្លង COVID-19 ចំនួន ,៩៧៤ករណីថ្មី ហើយដែលនេះជាតួលេខអ្នកឆ្លងទាបបំផុត ចាប់តាំងពីថ្ងៃទី២ ខែឧសភាមក។

ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ បានដកស្រង់ពីអាជ្ញាធររុស្ស៉ី បានបញ្ជាក់ពីការបូកបញ្ចូលតួលេខថ្មីខាងលើ ធ្វើឱ្យចំនូនអ្នកឆ្លងនៅទូទាំងប្រទេសរុស្ស៊ីកើនដល់ ២៥២,២៤៥នាក់ ហើយតួលេខឆ្លងប្រចាំថ្ងៃនេះទៀតសោតបានធ្លាក់ចុះពី .៣ភាគរយ មកនៅត្រឹម .១ភាគរយ។អាជ្ញាធរសុខភិបាលរុស្ស៊ីបានបញ្ជាក់ទៀតថា ចំនួនអ្នកស្លាប់ ដោយសារ COVID-19 ក៏បានកើនដល់ ,៣០៥នាក់ផងដែរ ក្រោយអ្នកស្លាប់ថ្មី ៩៣នាក់ត្រូវបានប្រកាសក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។

ម្យ៉ាងវិញទៀត សម្រាប់ចំនួនអ្នកជាសះស្បើយឡើងវិញ មកទល់នឹងពេលនេះមាន ៥៣,៥៣០នាក់ ខណៈមនុស្សជាង .១លាននាក់ ទទួលបានការធ្វើតេស្ដរក COVID-19 រុស្ស៊ីត្រូវបានចាត់ទុកជាប្រទេសមានករណីឆ្លង COVID-19 កើនឡើងយ៉ាងឆាប់រហ័សមួយ និងជាប់លេខ លើលោកបន្ទាប់ពីសហរដ្ឋអាមេរិក ប៉ុន្តែសម្រាប់ករណីស្លាប់វិញ គឺស្ថិតក្នុងអត្រាទាបបំផុត។ ការកើនឡើងយ៉ាងគំហុកនេះ ក៏ព្រោះតែរុស្ស៊ីសម្រុកធ្វើតេស្តរកអ្នកឆ្លង COVID-19 ក្នុងទ្រង់ទ្រាយធំតែម្តង៕

LEAVE A REPLY

Please enter your comment!
Please enter your name here