ម៉ានីល៖ តាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២០នេះថា ព្យុះទីហ្វុងដ៍កំណាចមួយកំពុងបោកបក់លើ ភាគកណ្ដាលប្រទេសហ្វីលីពីន ដែលបាននិងកំពុងបង្កភាពស្មុគស្មាញ និងហានិភ័យយ៉ាងខ្លាំង ដល់អាជ្ញាធរក្នុងការជម្លៀសប្រជាជនរាប់សែននាក់ ដែលកំពុងអនុវត្តបទបញ្ជា ស្ថិតនៅក្នុងផ្ទះកំឡុងការឆ្លងរាតត្បាត COVID-19

អាជ្ញាធរឧតុនិយមហ្វីលីពីន បានបញ្ជាក់ថា ព្យុះទីហ្វុងឈ្មោះ វ៉ុងហ្វុង (Vongfong) បក់បោកក្នុងល្បឿន ១៩០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយនាំមកនូវជាមួយភ្លៀងធ្លាក់ខ្លាំង ដែលអាចបង្កជាគ្រោះទឹកជំនន់ និងរអិលបាក់ដី។ មនុស្សយ៉ាង ២០០,០០០នាក់ កំពុងរស់នៅតាមតំបន់ឆ្នេរ នៃខេត្តស្ថិតនៅក្បែរតំបន់ព្យុះកំពុងវាយប្រហារ ហើយដោយសារតែប្រទេសជាតិ កំពុងរងគ្រោះដោយជំងឺ COVID-19 ផងនោះ ជម្រកស្នាក់នៅបណ្ដោះអាសន្ន សម្រាប់អ្នកត្រូវបានជម្លៀសពីខ្យល់ព្យុះ អាចទទួលមនុស្សមានចំនួនកំណត់ រីឯប្រជាជនដែលត្រូវជម្លៀសទៀតសោតត្រូវតែពាក់ម៉ាស។ ប៉ុន្តែទន្ទឹមហ្នឹងនេះ អាជ្ញាធរហ្វីលីពីនបានស្នើសុំឱ្យវិហារគ្រឹស្ដធំៗចំនួន ៤៧ នៅក្នុងតំបន់ខាងលើ ទទួលយកប្រជាជនជម្លៀសខ្លួន ពីព្យុះទីហ្វុងដ៏កំណាចនេះផងដែរ។

គិតត្រឹមថ្ងៃពុធម្សិលមិញនេះ ប្រទេសហ្វីលីពីនមានអ្នកឆ្លង COVID-19 ទូទាំងប្រទេស ១១,៦១៨នាក់ ក្នុងនោះស្លាប់ ៧៧២នាក់ជាសះស្បើយឡើងវិញ ,២៥១នាក់។ ជារៀរាល់ឆ្នាំ ហ្វីលីពីនតែងតែរងការវាយប្រហារពីព្យុះទាំងធំទំាងតូចយ៉ាងតិច ២០ ហើយព្យុះឈ្មោះហៃយ៉ាន (Super Typhoon Haiyan) បានផ្ដាច់ជីវិត ឬធ្វើឱ្យប្រជាជនហ្វីលីពីនបាត់ខ្លួនច្រើនជាងគេរហូតដល់ ,៣០០នាក់កាលពីឆ្នាំ២០១៣៕

LEAVE A REPLY

Please enter your comment!
Please enter your name here