ខេត្តកំពង់ឆ្នាំង ៖ កាលពីថ្ងៃ១២ ខែឧសភា ឆ្នាំ២០២០កន្លងមកនេះ ក្រសួងព័ត៌មានបានសម្រេចលុបអាជ្ញាប័ណ្ណគេហទំព័រនិងវិទ្យុរិទ្ធិីសែន ដែលមានទីតាំងនៅសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។

ការសម្រេចនិរាករណ៍លុបចោលអាជ្ញាប័ណ្ណរបស់ វិទ្យុនិងគេហទំព័ររិទ្ធីសែននេះ គឺបន្ទាប់ពីម្ចាស់អាជ្ញាប័ណ្ណនេះដែលគ្រប់គ្រងដោយលោកសុខ ឧត្តម បានធ្វើការផ្សព្វផ្សាយព័ត៌មានបំផ្លើសពីការណ៍ពិត ញុះញង់ឱ្យកើតមានអំពើហិង្សា បង្កការរើសអើងពូជសាសន៍ បង្កអសន្តិសុខ និង ចលាចលសង្គម ដែលរំលោភបំពានលើវិជ្ជាជីវៈ និង កិច្ចសន្យា ដែលសាមីខ្លួនបានតម្កល់នៅក្រសួងព័ត៌មាន ។

ក្រោយពីក្រសួងព័ត៌មានបានសម្រេចលុបចោលនូវអាជ្ញាប័ណ្ណ វិទ្យុ និង គេហទំព័រឈ្មោះរិទ្ធិីសែនរួច នៅវេលាម៉ោងប្រមាណជាង៣រសៀល លោកសុខ ឧត្តម ត្រូវបានសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានធ្វើការនាំខ្លួនលោកយកមកសាកសួរ ប៉ុន្តែមិនត្រូវបានសមត្ថកិច្ចបញ្ជាក់អំពីការសាកសួរពាក់ព័ន្ធនិឹងរឿងអ្វីនោះទេ រហូតមកដល់វេលម៉ោងជិត២០ ថ្ងៃទី១៣ ខែឧសភាឆ្នាំ២០២០នេះ លោក សុខ ឧត្តម នៅមិនទាន់ដោះលែងឱ្យចេញមកវិញនៅឡើយទេ ។

ពាក់ព័ន្ធនិឹងករណីនៃការឃាត់ខ្លួននេះ លោក អ៊ៀរ ប៊ុនធឿន ស្នងការរងនិងជាអ្នកនាំពាក្យនៃស្នងការដ្ឋានគរបាលខេត្តកំពង់ឆ្នាំង មិនអាចទាក់ទងសុំការបំភ្លឺបានទេ នៅពេលនេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here