ភ្នំពេញ៖ ក្រោយពីរដ្ឋាភិបាលបារាំង បានចាប់ផ្ដើមបន្ធូរបន្ថយបទបញ្ជាបិទប្រទេសរបស់ខ្លួន ក្នុងការទប់ស្កាត់​COVID-19 បើទោះរងការព្រមានខ្លះពាក់ព័ន្ធ «​រលកឆ្លងទី»ក៏ដោយ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ សាលារៀនរាប់ពាន់នៅទូទាំងប្រទេសបារាំង ត្រូវបានបើកទ្វារទទួលសិស្សឲ្យចូលអង្គុយរៀនក្នុងថ្នាក់ជាថ្មី ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។

រដ្ឋមន្ត្រីអប់រំបារាំង លោក Jean-Michel Blanquer សាទរចំពោះការបើកដំណើរសាលារៀនឡើងវិញនេះ ដែលនឹងអនុវត្តជាបណ្ដើរៗនៅទូទាំងប្រទេស រួមទាំង សាលារៀនក្នុងរដ្ឋធានី បារី ផងដែរ នាថ្ងៃទី១៤ខែឧសភាខាងមុខ សាលារៀនកម្រិតអនុវិទ្យាល័យខ្លះ នឹងបន្តមេរៀនក្នុងបន្ទប់រៀននាសប្តាហ៍មុន

ដើម្បីបន្ថយកង្វល់ឪពុកម្ដាយជុំវិញសុវត្ថិភាពកូនៗពួកគេ រដ្ឋាភិបាលបារាំង បានផ្ដល់សិទ្ធិក្នុងការសម្រេចចិត្តដល់ពួកគេដើម្បីអនុញ្ញាតឲ្យកូនៗពួកគេត្រលប់ទៅកាន់ថ្នាក់រៀនវិញ បន្តស្នាក់នៅផ្ទះ អង្គការជាច្រើន បានរិះគន់ការសម្រេចចិត្តបើកសាលារៀនឡើងវិញនេះ ដោយចាត់ទុកការសម្រេចចិត្តនេះធ្វើឡើងមុនពេលកំណត់ អ្នកជំនាញមួយចំនួន ក៏លើកឡើងសំណួរទាក់ទិននឹងការសម្រេចចិត្តផងដែរ

យ៉ាងណាមិញ សាលារៀនកម្រិតបឋមសិក្សា និងកម្រិតត្តេយ្យសិក្សា ដោយគ្រូបង្រៀនតម្រូវឲ្យពាក់ម៉ាស់ ហើយតុអង្គុយកូនសិស្សត្រូវរៀបចំគម្លាតត្រឹមត្រូវ ដើម្បីបញ្ចៀសការរាលដាលជំងឺ COVID-19

សូមបញ្ជាក់ថា បារាំង បានផ្ដើមបន្ធូរបន្ថយបញ្ជាបិទប្រទេសរយៈពេលខែខ្លួន កាលពីថ្ងៃទី១១ ខែឧសភា ពលរដ្ឋបារាំង អាចចេញដើរហើរនៅក្រៅបរិវេណផ្ទះពួកគេដោយពុំត្រូវការលិខិតសុំអនុញ្ញាតជាលើកដំបូង ក្នុងពេលជិតសប្តាហ៍ចុងក្រោយ  ហើយហាងអាជីវកម្មខ្លះបើកទ្វារឡើងវិញ

គួរជម្រាបថា ករណីស្លាប់ដោយសារ​COVID-19​ សរុបក្នុងប្រទេសបារាំង មានចំនួន២៦ ៩៩១ករណី ក្នុងនោះករណីរកឃើញថ្មី ៣៤៨នាក់នៅថ្ងៃទី១២ ខែឧសភា ជាមួយតួលេខថ្មីនេះ បារាំងក្លាយជាប្រទេសដែលមានករណីស្លាប់​COVID-19​សរុបលំដាប់ទីលើពិភពលោកតាមពីក្រោយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអ៊ីតាលី ចំណែកតួលេខអ្នកជំងឺដែលកំពុងសម្រាកព្យាបាល បានធ្លាក់ចុះពី២២ ២៨៤នាក់ មកត្រឹម ២១៥៩៥នាក់ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលបារាំង នៅថ្ងៃទី ១១ ខែឧសភា ហើយនិន្នការធ្លាក់ចុះបែបនេះបន្តឥតដាច់ក្នុងពេលសប្ដាហ៍ចុងក្រោយ

LEAVE A REPLY

Please enter your comment!
Please enter your name here