ភ្នំពេញ៖ ទីតាំងបនល្បែងភ្នាល់តាមប្រព័ន្ធអនឡាញមួយកន្លែងយីហោម៉ាត «ជា ម៉ាឡុង» ហៅថា (Joker) កំពុងបើកលេងយ៉ាងរលូនទាំងយប់ទាំងថ្ងៃ ស្ថិតនៅខាងជើងសណ្ឋាគារ (បុប្ផារាជធានី) ប្រហែល ២០០ម៉ែត្រ ដោយមិនឃើញមានសមត្ថកិច្ចជំនាញណាចុះបង្ក្រាបនោះទេ ជាពិសេសនោះគឺសម្បូរទៅដោយមនុស្សប្លែកមុខ មិនស្គាល់អត្តសញ្ញាណជាច្រើននាំគ្នាចូលទៅសង្ងំលួចលេងភ្នាល់ ដោយខុសច្បាប់ ខណៈដែលប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវលេខ១០៥ ក្រុមទី២ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវកំពុងមានការព្រួយបារម្ភពីសុខសុវត្ថិភាពរបស់កូនចៅគាត់

ក្នុងសកម្មភាពបើកបនល្បែងភ្នាល់ស្ទើរគ្រប់ប្រភេទតាមប្រព័ន្ធអនឡាញខាងលើនេះ ប្រជាពលរដ្ឋ សូមសំណូមពរយ៉ាងទទូចឲ្យអាជ្ញាធរខណ្ឌឫស្សីកែវ ក៏ដូចជាសមត្ថកិច្ចណាដែលពាក់ព័ន្ធមេត្តាចាត់វិធានការបង្ក្រាប រាល់បទល្មើសល្បែងស៉ីសងគ្រប់ប្រភេទទាំងអស់នេះផងហើយបើសិនជាអាចគួរតែបិទចោលជារៀងរហូតតែម្ដងទៅ ដើម្បីរក្សាសន្តិសុខ និងសុវត្ថិភាពផ្សេងៗ

លោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងនៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះថា លោកបានទទួលព័ត៍មាននេះហើយ នឹងបានឲ្យមន្រ្តីប៉ុស្តិ៍ចុះទៅត្រួតពិនិត្យមើលជាក់ស្តែង ហើយក៏បានរាយការណ៍ទៅលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់

គួររំលឹកថាកន្លងមក លោក ឃួង ស្រេង   អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជានិងព្រមានចាត់វិធានការក្តៅទៅលើមន្ត្រីក្រោមឱវាទ អធិការ ក្រុងស្រុក និងនាយប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់នានា ដែលទុកបណ្តោយឲ្យមានសកម្មភាពល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់ទាំងនោះ បើកយ៉ាងអនាធិបតេយ្យធ្វើឲ្យបាត់បង់សេក្តីថ្លៃថ្នូល ព្រោះថាបញ្ហានេះ អាចកើតមានឡើងនូវភាពអសន្តិសុខដូចជា៖អំពើ លួច ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារល្បែងសង  ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ ភាពសុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព»

LEAVE A REPLY

Please enter your comment!
Please enter your name here