ឥណ្ឌូនេស៊ី៖ វាជារឿងល្អយ៉ាងដែលចំពោះប្រទេសឥណ្ឌូនេស៉ី ខណៈដែលពលរដ្ឋនៅក្នុងក្រុងចាកាតា រូបណាក៏ដោយឲ្យតែហ៊ានបំពានវិធានការរក្សាគំលាតសង្គម ឬគំលាតសុវត្ថិភាពដែលតម្រូវឲ្យមនុស្សត្រូវនៅឆ្ងាយពីគ្នា ១ម៉ែត្រនោះ នឹងត្រូវអាជ្ញាធរដាក់ពិន័យឲ្យទៅលាងបង្គន់សាធារណៈ ដើម្បីលុបលាងកំហុសរបស់ពួកគេ

តាមសេចក្តីរាយការណ៍របស់សាព័ត៌មានchannelnewsasia បានចេញផ្សាយថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ ១៩ អាជ្ញាធរឥណ្ឌូនេស៊ីបានសម្រេចដាក់ចេញនូវវិធានការថ្មីៗជាច្រើនដូចជា ពលរដ្ឋណាដែលហ៊ានជួបគ្នា ប្រមូលផ្ដុំគ្នាមិនគិតពីគំលាតសង្គមត្រូវចាប់ឲ្យទៅលាងបង្គន់សាធារណៈនិងពាក់អាវដែលមានសរសេរអក្សថាខ្ញុំជាអ្នកធ្វើខុសនឹងវិធានការរបស់អាជ្ញាធរ ក្រៅពីនេះពលរដ្ឋណាដែលធ្វើដំណើរនៅទីសាធារណៈដោយមិនបានពាក់ម៉ាស់នឹងត្រូវពិនិត្យជាប្រាក់ ២៥០​,០០០ Rupiah (១៧ ដុល្លារអាមេរិក) ទៀតផង។

គួរបញ្ជាក់ថា ចំពោះក្រុមហ៊ុនដែលមិនព្រមអនុវត្តវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាលវិញនឹងត្រូវពិន័យជាប្រាក់រហូតដល់ ៥០ លាន Rupiah (,៣៥៩ ដុល្លារអាមេរិក) ឯណោះ។ការពិន័យថ្មីៗដូចខាងលើនេះត្រូវបានគេមើលឃើញថា គឺជាវិធានការតឹងរឹងមួយដែលអាជ្ញាធរឥណ្ឌូនេស៊ីបានអនុវត្តចាប់តាំងពីមានការផ្ទុះមេរោគកូវីដ ១៩ មក។

បើគិតមកទល់នឹងពេលនេះឥណ្ឌូនេស៊ីមានអ្នកឆ្លងមេរោគកូវីដ ១៩ សរុបចំនួន ១៤,៧៤៩ ករណី ស្លាប់ ,០០៧ ករណី ជាសះស្បើយ ០៦៣ករណី ខណៈជនរងគ្រោះភាគច្រើនគឺជាពលរដ្ឋនៅក្នុងទីក្រុងចាកាតា៕

LEAVE A REPLY

Please enter your comment!
Please enter your name here