ក្នុងពេលដែលប្រទេសជិតខាងរុស្ស៊ី មានករណីឆ្លងរាលដាលកើនឡើងខ្ពស់ នៅពេលនេះរុស្ស៊ីក៏បានសម្រេច បិទព្រំដែនទាំងអស់ ហើយស្នើពលរដ្ឋទៅធ្វើតេស្ត រកវីរុស កូវីដ-១៩ បើទោះមិនមានអការៈឈឺក្តី។
កាលពីថ្ងៃទី១៦ខែមីនា នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin បានប្រកាសថា រដ្ឋាភិបាលនឹងបិទព្រំដែនទាំងអស់នៅក្នុងសប្តាហ៍នេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩។
នាយករដមន្ត្រី Mikhail Mishustin បានបញ្ជាក់ថា ការបិទព្រំដែនចាប់ផ្តើមនៅវេលាម៉ោង២១ ថ្ងៃទី១៧ខែមីនា នេះ ត្រូវនឹងម៉ោង៤ទៀបភ្លឺ(ម៉ោងនៅកម្ពុជា) ដើម្បីការពារសុខភាពរបស់ពលរដ្ឋ ។បច្ចុប្បន្នរុស្ស៊ីមានករណីឆ្លងវីរុសនេះ កើនឡើងដល់ទៅ៩៣នាក់ និងព្យាបាលជាសះស្បើយ៤នាក់ ។ រុស្ស៊ីមិនទាន់មានករណីណាមួយស្លាប់ដោយសារតែ កូវីដ-១៩នៅឡើយទេ។
ក្រៅពីនេះនាយករដ្ឋមន្ត្រី Mikhail Mishustin បានប្រកាសថា ក្រុមសន្តិសុខរុស្ស៊ី និងបង្កើនការត្រួតពិនិត្យសុខភាពដល់ពលរដ្ឋ ហើយជំរុញឲ្យមន្ត្រីក្នុងតំបន់តាមដាន និងត្រួតពិនិត្យរាល់ អ្នកដំណើរចេញចូលក្នុងអាកាសយានដ្ឋាន និងស្ថានីយរថភ្លើង រថយន្តក្រុងជាដើម។
ជាមួយគ្នានោះដែររាល់សកម្មភាពនានាដែលមានការប្រមូលផ្តុំមនុស្សច្រើន ក៏នឹងត្រូវលុបចោលផងដែរ ក្នុងនោះមាន បាល់ទាត់ជាដើម។
បច្ចុប្បន្ននៅទីក្រុងមូស្គូ មានករណីឆ្លងកូវីដ-១៩ កើនឡើង៥៣នាក់ ហើយ ក្នុងនោះមាន២០នាក់រកឃើញថ្មី ដោយមានកុមារម្នាក់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here