ខេត្តកណ្តាល ៖ កម្លាំងនគរបាលខេត្តកណ្តាលសហការជាមួយកម្លាំងនគរបាលខេត្តសៀមរាបបាននាំខ្លួនជនសង្ស័យអតីតមន្ត្រីនគរបាលប៉ុស្តិ៍បាក់ខែង ដែលពាក់ព័ន្ធធ្វើមនុស្សឃាតទៅចង្អុលបង្ហាញទីតាំងលាក់ទុកកាំភ្លើងខ្លី នៅខេត្តសៀមរាប ក្រោយឃាត់ខ្លួនបានកាលពីម្សិលមិញ នៅខេត្តស្ទឹងត្រែង ។

ការនាំជនសង្ស័យទៅចង្អុលបង្ហាញទីតាំងលាក់កាំភ្លើងខ្លីនេះបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២០ នៅខេត្តសៀមរាបជាទីកន្លែងដែលជនសង្ស័យរូបនេះយកកាំភ្លើងទៅលាក់ទុកក្រោយបាញ់សម្លាប់ជនរងគ្រោះ រួចហើយគេចខ្លួនបន្តទៅខេត្តស្ទឹងត្រែង ។ កាំភ្លើងខ្លីមួយដើមនេះម៉ាកk59លេខ7315បានដកហូតពីក្នុងអាងទឹករួមជាមួយបង់១មានគ្រាប់៦គ្រាប់និងស្រោមកាំភ្លើង១ផងដែរ។បន្ទាប់មកសមត្ថកិច្ចនាំជនសង្ស័យ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីបន្តចាត់ការតាម នីតិវិធី ។

សូមបញ្ជាក់ថា នៅថ្ងៃកើតហេតុជនរងគ្រោះ ឈ្មោះ ម៉ៅ ប៊ុនហេង ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មាន ទីលំនៅ ភូមិ ឃុំ កើតហេតុ ( របួស បំពង់ក ០១ កន្លែង ស្លាប់ ) ។ ចំណែក ជនសង្ស័យ ឈ្មោះ សែម រ៉ា នុ ន ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីនគរបាល ប៉ុស្តិ៍ រដ្ឋបាល បាក់ ខែង មាន ទីលំនៅ ភូមិ ឃុំ – កើតហេតុ ។ ជនសង្ស័យ ត្រូវបាន ឃាត់ខ្លួន នៅ ភូមិ អន្លង់ជ្រៃឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

នៅមុន កើតហេតុ គឺយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ជនសង្ស័យឈ្លោះ ជាមួយ ប្រពន្ធ ខ្លួន ឈ្មោះ គង់ សុខ ជា ហើយពេលនោះជនសង្ស័យបានយកកាំភ្លើងខ្លី ភ្ជង់ប្រពន្ធ ហើយឃើញដូច្នេះជនរងគ្រោះជាប្អូនថ្លៃ ចេញមកឃាត់ដោយនិយាយថា ចាំបាច់យកកាំភ្លើងភ្ជង់ប្រពន្ធធ្វើអី ? គ្រាន់តែនិយាយប៉ុណ្ណឹង ស្រាប់តែជនសង្ស័យ បាញ់សំដៅទៅជនរងគ្រោះ ចំនួន១គ្រាប់ ត្រូវ បំពង់ក បណ្តាលឲ្យស្លាប់ នៅកន្លែងកើតហេតុតែម្តង ។

ក្រោយមក ជនសង្ស័យបានយកម៉ូតូ ឈ្មោះ ផល ជា ជាអ្នកជិតខាងជិះគេចខ្លួនបាត់រហូតដល់ថ្ងៃចាប់ខ្លួនតែម្តង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here