ការឆ្លងរាលដាលកើនឡើងគួឲ្យបារម្ភ បង្ខំឲ្យរដ្ឋាភិបាល ម៉ាឡេស៊ី សម្រេចបិទប្រទេសទាំងមូលដើម្បី ទប់ស្កាត់ការឆ្លង ។ ការបិទប្រទេសកើតឡើង ក្រោយរកឃើញករណីឆ្លងថ្មី បន្ថែមដល់ទៅ១២៥នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងនៅក្នុងប្រទេសនេះកើនឡើងដល់៥៥៣នាក់ហើយ។

ម៉ាឡេស៊ីកំពុងក្លាយទៅជា«សម្បុក»កូវីដ-១៩នៅក្នុងតំបន់អាស៊ាន។ កាលពីយប់ថ្ងៃទី១៦ខែមីនា នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Muhyiddin Yassin បានប្រកាស ផ្សាយផ្ទាល់តាមកញ្ជក់ទូរទស្សន៍ បិទប្រទេសទាំងមូលក្នុងរយៈពេល២សប្តាហ៍។ នេះជាសកម្មភាពមិនធ្លាប់មានពីមុនមក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសផ្លូវដង្ហើម។

ក្នុងពេលជាមួយគ្នានេះដែរ រដ្ឋាភិបាលបានហាមប្រាមពលរដ្ឋចេញទៅក្រៅប្រទេសក្នុងពេលនេះ។ ជាមួយគ្នានោះពលរដ្ឋម៉ាឡេស៊ី បាន នាំគ្នាទៅទិញ សម្ភារចំបាច់ទុកប្រើប្រាស់ ក្នុងពេលដែល អ្វីគ្រប់យ៉ាងនៅក្នុងប្រទេស ត្រូវបានផ្អាក់។ ហាងលក់ទំនិញនានា មិនមានទំនិញសម្រាប់លក់នោះឡើយ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានប្រកាសថា ប្រទេសជាតិស្ថិតនៅក្នុងដំណាក់កាលអាក្រក់ ដូច្នេះយើងចាំបាច់ត្រូវតែមានសកម្មភាព តឹងតែងបំផុត ទើបអាចការពារបាន។ រាល់សកម្មភាពសាសនា ក៏ត្រូវបានផ្អាក ផងដែរ ។

មកទល់ពេលនេះម៉ាឡេស៊ី បានព្យាបាលអ្នកឆ្លងកូវីដ-១៩ ជាសះស្បើយ បាន៤២នាក់ ហើយនៅមានអ្នកឆ្លង៥១១នាក់ទៀត ក្នុងនោះមាន១២នាក់ស្ថិតនៅក្នុងសភាពធ្ងន់។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏បានប្រកាសកាលពីថ្ងៃទី១៦ខែមីនាថានិងចំណាយប្រាក់ ជួយដល់ ពលករ ដែលត្រូវបង្ខំឈប់ពីការងារ ក្នុងម្នាក់ៗទទួលបាន១៤០ដុល្លារ ដើម្បីដោះស្រាយជីវភាពបណ្តោះអាសន្ន ក្នុងពេល ប្រទេសជាតិកំពុងតែប្រឈមវិបត្តិបង្កឡើងដោយ កូវីដ-១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here