ភ្លើងប្រចណ្ឌ បងថ្លៃ ជានគរបាល បាញ់សម្លាប់ប្អូនថ្លៃ ស្លាប់

កណ្តាល ៖ សង្ស័យព្រោះតែភ្លើងប្រចណ្ឌ ទើបបណ្តាល បងថ្លៃដែលជាមន្រ្តីនគរបាលប៉ុន្តែបាក់ខែងម្នាក់ ដកកាំភ្លើង បាញ់សម្លាប់ប្អូនថ្លៃ ស្លាប់ក្នុងថ្លុកឈាម ហើយរត់គេចខ្លួនបាត់។ ហេតុការណ៍បាញ់សម្លាប់នេះ កើតឡើង កាលពីម៉ោងជាង៧យប់ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ នៅចំណុចភូមិ ចុងកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនរងគ្រោះមាន ឈ្មោះ ម៉ៅ ប៊ុនហេង អាយុ២៥ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិ ឃុំកើតហេតុ (របួសបំពង់ក ១ កន្លែង បណ្តាលអោយស្លាប់)។

ចំណែកជនសង្ស័យឈ្មោះ សែន រ៉ានុន ភេទ ប្រុស អាយុ៣៥ឆ្នាំ មុខរបរជាមន្ត្រី នគរបាល ប៉ុស្តិ៍ បាក់ខែង មានទីលំនៅភូមិ ឃុំកើតហេតុ។ បច្ចុប្បន្នរត់គេចខ្លួន។ នៅកន្លែងកើតហេតុ សមត្ថិកច្ច ចាប់យកវត្ថុតាងរួមមាន៖ ស្រោមកាំភ្លើងខ្លីចំនួន១ សំបកគ្រាប់ចំនួន១ (ម៉ាកk59)។

សមត្ថកិច្ចបានបញ្ជាក់ក្នុងរបាយការណ៍ថា៖ នៅពេលកើតហេតុ ជនសង្ស័យ បានយកអាវុធខ្លី ភ្ជង់ប្រពន្ធខ្លួនឈ្មោះ គង់ សុខជា។ ពេលនោះជនរងគ្រោះក៏ ចេញមកឃាត់ នឹងដោយនិយាយថា ចាំយកកាំភ្លើងភ្ជង់ប្រពន្ធធ្វើអី និយាយតែប៉ុណ្ណឹង ស្រាប់តែជនសង្ស័យបាញ់សំដៅទៅជនរងគ្រោះចំនួន១គ្រាប់ត្រូវបំពង់ក បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុភ្លាមៗតែម្តង។ ក្រោយមកជនសង្ស័យបានយកម៉ូតូឈ្មោះ ផល ជាអ្នកជិតខាងជិៈគេចខ្លួនបាត់។ ករណីនេះកម្លាំងប៉ុស្តិ៍ កម្លាំងអធិការ និងកម្លាំងព្រហ្មទណ្ឌ ខេត្ត សហការស្រាវជ្រាវ រកជនសង្ស័យ៕

Leave a Reply

Your email address will not be published. Required fields are marked *