ភ្នំពេញ ៖ លោកជួន ចាន់ភារុណ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអគ្គនាយករង នៃនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មាន កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ បានប្រកាសបរិច្ចាកប្រាក់បៀវត្ស ចំនួន ១០០.០០០រៀល ចំនួន៥ខែ ចាប់ពីខែឧសភា ដល់ខែកញ្ញា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ (COVID-19)។

ចាប់ពីដើមខែមេសាមក មានប្រមុខថ្នាក់ដឹកនាំ នៅគ្រប់ស្ថាប័ន និងអង្គភាព ជាបន្តបន្ទាប់ បានធ្វើការកាត់ប្រាក់បៀវត្សរបស់ខ្លួនមានចំនួន៥ ទៅ៦ខែ និង៧ខែដើម្បីចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន សម្តេចបានធ្វើជាគំរូ ដោយស្ម័គ្រចិត្តបរិច្ចាគប្រាក់បៀវត្សរបស់សម្តេចចំនួន៧ខែ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅកម្ពុជា។

សូមបញ្ជាក់ថា ការចូលរួមឧបត្ថម្ភថវិកា របស់លោកជួន ចាន់ភារុណ ជូនក្រសួងសុខាភិបាល គឺដើម្បីរួមចំណែកក្នុងស្មារតីមនុស្សធម៌ ក៏ដួចជាចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការ រួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ដែលកំពុងតែកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ហើយក៏ស្របពេលសកលលោកកំពុងតែទទួលរងនូវមហន្តរាយ ពីវីរុសដ៏កាចសាហាវនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here